សិក្សា​នុ​សិស្ស​ប្រមាណ​៦០០​នាក់​ចូល​ផ្សព្វផ្សាយ​សុវត្ថិភាព​ម្ហូបអាហារ​និង​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់​

19-June-2018 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ នៅ​វិទ្យាល័យ​មង្គល​បូ​រី​ ស្រុក​មង្គល​បូ​រី​ សិក្សា​នុ​សិស្ស​ប្រមាណ​៦០០​នាក់​ បាន​ចូល​ផ្សព្វផ្សាយ​សុវត្ថិភាព​ម្ហូបអាហារ​និ​ ង​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់​ ។​ លោក​ អ៊ូ​ សុភាព​ អភិបាលរង​ស្រុក​មង្គល​បូ​រី​បាន​មាន​ប្រសាសន៍​កោ​កស​សើរ​ចំពោះ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​រួម​សហការ​និង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដែល​បាន​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ​និង​កិច្ចការ​ការពារ​អ្នក​ប្រើប្រាស់​ដែល​មាន​សិក្សា​នុ​សិស្ស​ចូលរួម​ជិត​៦០០​នាក់​។

​លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ផ្សព្វផ្សាយ​ណែនាំ​មានការ​យល់​ដឹង​ពី​សុវត្ថិភាព​ម្ហូប​អារ​ហារ​ដើម្បី​សិក្សា​នុ​សិស្ស​មានការ​យល់​ដឹង​ការពារ​និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​កិច្ចការ​ការពារ​ប្រើប្រាស់​ទំនិញ​ខូចគុណភាព​។​

លោក​បាន​បញ្ជាក់​ថា​ជា​ការ​ឆ្លើយ​តប​និង​សំនួរ​សិក្សា​នុ​សិស្ស​ដូច​ទំនិញ​លួច​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ដែល​ជា​ការ​ព្រួយបារម្ភ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​គឺ​មន្ត្រី​ជំនាញ​ទប់ស្កាត់​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​ច្រក​តំបន់​ព្រំដែន​បឹង​ត្រកួន​ និង​ម៉ា​ឡៃ​ ហើយ​បាន​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​ជា​ប្រចាំ​រួម​ជាមួយ​មន្ទីរ​ពិសោធ​ចល័ត​ និង​អង្ករ​ផ្លា​ស្ទិ​ច​។​

​លោក​ សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ បាន​ណែនាំ​ថា​ថង់​ផ្លា​ស្ទី​ច​គឺ​មាន​របៀប​ប្រើប្រាស់​ដោយ​ថង់​ផ្លា​ស្ទិ​ច​ពណ៌​សម្រាប់​ច្រក​ទំនិញ​និង​អីវ៉ាន់​សម្ភារៈ​ចំណែក​ថង់​ផ្លា​ស្ទិ​ច​ពណ៌​ស​ និង​ថ្លា​សម្រាប់​ច្រក​ចំណីអាហារ​ដោយ​មិន​ប៉ះពាល់​សុខភាព​ ៕


ចំនួនអ្នកទស្សនា

    20618677

  • ថ្ងៃនេះ5411
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61071
  • ខែនេះ176221
  • ឆ្នាំនេះ176221
  • សរុប20618677