ព្រៃវែង៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១និង៤០នាទីរសៀល ចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង កម្លាំងនគរបាលស្រុកពារាំងបានឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ម៉ាន់ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង តាមដីកាតុលាកាលេខ២៨៧ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រៃវែង លោក តាក់ គឹមសៀ ពីបទបង្ករបួសស្នាមដោយចេតនាដែលប្រព្រឹត្តនៅចំណុចភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៨។ បច្ចុប្បន្នជាប់ចោទបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ចែងតាមនីតិវិធី ៕