ព្រះវិហារ៖ បុរសម្នាក់ត្រូវជនសង្ស័យបាញ់នឹងកាំភ្លើងកែច្នៃ(ម៉ាកការប៊ីន) ចំនួន៥គ្រាប់បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការបាញ់ប្រហារខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិជាំស្រែ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ឱ សេង អធិការស្រុកជាំក្សាន្តបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សែ សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយកើតហេតុជនរងគ្រោះបានបញ្ជូនទៅព្យាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។ ចំណែកជនសង្សយ័កំពុងកែរត់កេចខ្លួន។
បច្ចុប្បន្នកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពុងសហការគ្នាចុះស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាត់ការតាមនិតិវិធី ៕