ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងជំនាញស្រាវជ្រាវរហូតបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់សម្ភារៈប្រជាពលរដ្ឋតាមផ្លូវសាធារណៈ)។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០នាទី នៅចំណុចមុខផ្ទះសំណាក់LS ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈប្រជាពលរដ្ឋចំនួន២ករណី។
ករណីទី១៖ ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១០៥ កែងផ្លូវលេខ ២៧៤ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង២០នាទី។ ជនរងគ្រោះឈ្មោះ LIN WEI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៍ ស្នាក់នៅបន្ទប់លេខ៧០៩ សណ្ឋាគារ កាដាលីស ផ្ទះលេខ១០៥ ក្រុមទី១ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ករណីទី២៖ ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6 ពណ៌ ទឹកមាស ) នៅចំណុច ម្តុំមុខក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ផ្ទះលេខ២១៩ ផ្លូវលេខ២១៧ ក្រុម២៦ ភូមិ៥ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៨ វេលាម៉ោង២០និង៣០នាទី។ ជនរងគ្រោះជនជាតិ ខ្មែរ មិនដាក់បណ្តឹង។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថាជនសង្ស័យទី១-ឈ្មោះ ជួន វីរៈសត្យា ហៅសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១២ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ទី២-ឈ្មោះ មាស ភីម ហៅ ប៉ក់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧ ផ្លូវលេខ៥៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
សម្ភារៈចាប់យកបានៈ-ម៉ូតូម៉ាកSUZUKINEX ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ២០១៨ លេខម៉ាស៊ីន ៣២៩៧១២ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-8463។
បច្ចុប្បន្នជនសង្ស័យ នងវត្ថុតាង ខាងលើកម្លាំងជំនាញការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕