បាត់ដំបង៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២០និង៣៧នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានដើរល្បាត នៅចំណុចក្រុមទី០១ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ដោយមានការសង្ស័យ សមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ភឿត សេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងឆែកឆេរ រកឃើញ ម្សៅក្រាម ពណ៌ស ចំនួន០២កញ្ចប់ សង្ស័យមានសារធាតុញៀន និងម៉ូតូ០១គ្រឿង។
តាមចម្លើយសារភាពជនសង្ស័យខាងលើ បានប្រាប់សមត្ថកិច្ចយើងថា ទិញគ្រឿងញៀនខាងលើ ពីឈ្នោះ វុធ សុខសួស្ដី ហៅសល់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។
ពេលនោះសមត្ថកិច្ចយើងបានសុំយោបល់ពី លោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែមិថុនា វេលាម៉ោង៦និង៤០នាទី បានឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ វុធ សុខសួស្ដី ហៅសល់ នឹងរកឃើញ ម្សៅក្រាម ពណ៌សថ្លា ចំនួន០៣កញ្ចប់ (ធំ១កញ្ចប់ តូច២កញ្ចប់ ) សង្ស័យមានសារធាតុញៀន អាវុធខ្លីយ០១ដើម ម៉ាកកាលីឌូ គ្រាប់ចំនួន ០២គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ។
បច្ចុបុ្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕