កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ពី​បទ​ហិង្សា​ដោយ​ចេតនា​

21-June-2018 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ពី​បទ​ហិង្សា​ដោយ​ចេតនា​។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ នៅ​ក្រុម​ទី​១០​ ភូមិ​១​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សី​ហុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ម៉ែ​ន​ សុខ​ហុង​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្រុម​ទី​១៦​ ភូមិ​១​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ជន​ដៃដល់​ជា​អ្នក​កាប់​។​ ទី​២-​ឈ្មោះ​ ភាព​ វ៉ា​ន់​ឆៃ​ ហៅ​ញ៉ា​ញ់​ ភេទ​ប្រស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​ បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​១៦​ ភូមិ​១​ សង្កាត់​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ម្ចាស់​កាំបិត​ជា​អ្នកសមគំនិត​ និង​ជា​អ្នក​ដើមហេតុ​បង្ករឿង​។​ និង​ទី​៣-​ឈ្មោះ​ សៀង​ ដូ​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ បច្ចុប្បន្ន​រស់នៅ​ក្រុម​ទី​២០​ ភូមិ​១​ សង្កាត់​១​ ក្រុងព្រះសីហនុ​ សមគំនិត​ ជា​អ្នក​បើក​ម៉ូតូ​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឡូង​ ផា​រី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​សន្តិសុខ​ នៅ​ហាង​ខារ៉ាអូខេ​ នគរ​សំរិត​ មាន​ទី​នៅ​ក្រុម​ទី​២០​ ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ បាន​រង​របួស​ត្រង់​ក្បាល​,​ ត្រចៀក​ខាងឆ្វេង​ បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ នៃ​រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​បានៈ​ ១-​ម៉ូតូ​ម៉ាក​ស្មាស់​ មួយ​គ្រឿង​ ពណ៌​ខ្មៅ​លាយ​ក្រហម​ គ្មាន​ស្លាក​លេខ​ (​មធ្យោបាយ​ធ្វើ​សកម្មភាព​),​ ២-​កាំបិតប៉័ងតោ​ ដង​ដែក​មួយ​ (​អាវុធ​ធ្វើ​សក្មភាព​)​។​

​មូលហេតុៈ​ ជន​រង​គ្រោះ​តាម​រករឿង​ជនសង្ស័យ​ ដោយ​ជនសង្ស័យ​បាន​ដឹក​ប្រពន្ធ​ជន​រង​គ្រោះ​ដើរ​រក​ស្រី​កំណាន់​ របស់​ជន​រង​គ្រោះ​ ។​​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20620007

  • ថ្ងៃនេះ6741
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62401
  • ខែនេះ177551
  • ឆ្នាំនេះ177551
  • សរុប20620007