ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ឹម សុវណ្ណារ៉ា ជានាយរងការិយាល័យ សហការជាមួយ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន ចុះត្រួតពិនិត្យ ជនជាតិវៀតណាម ដែលឆ្លងដែន និងធ្វើការខុសច្បាប់ ចំនួន០២ទីតាំង។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានពិនិត្យឃើញមាន ជនជាតិវៀតណាម សរុបចំនួន០៣នាក់ (ស្រី០២នាក់)។
-ទីតាំងទី១៖ ផ្ទះលេខ៣៤E0 ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ជាលទ្ធផល ពិនិត្យឃើញ ជនជាតិវៀតណាម ចំនួន០២នាក់ស្រីរួមមានៈ ទី១-ឈ្មោះ ធី ហាំង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា។ ទី២-ឈ្មោះ ង្វៀង ធីធី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរម៉ាស្សា។
-ទីតាំងទី២៖ ផ្ទះគ្មានលេខ ផ្លូវលេខ១០៥កែងផ្លូវ២៩២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ជាលទ្ធផល ពិនិត្យឃើញ ជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង ង៉ុងដាក់ ភេទប្រុស អាយុ២៨ឆ្នាំ។
លោកលោកនាយការិយាល័យបានបន្តថាជនជាតិវៀតណាមខាងលើ រស់នៅក្នុងប្រទេសកម្ពុជាគ្មានលិខិតស្នាម ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕