ពោធិ៍សាត់៖ សមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រាបករណីប្រើប្រាស់និងចែកចាយគ្រឿងញៀនខុសច្បាប់មួយកន្លែងនៅចំណុចផ្ទះតាដេត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ចាប់បានមុខសញ្ញាប្រើប្រាស់ចំនួន៣នាក់ និងវត្ថុតាងរួមមាន ដបជក់ ចំនួន៥ , ទុយោ១ដុំ, ដែកកេះ២ និងទូរស័ព្ទ១គ្រឿង។
លោកអនុសេនីយ៍ឯក អ៊ិត រិទ្ធ អធិការរងទទួលបន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ កម្លាំងជំនាញបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផល និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ២៣និង២០នាទី សមត្ថកិច្ចបានចុះបង្ក្រាបនៅចំណុចខាងលើចាប់បានមុខសញ្ញាប្រើប្រាស់និងចែកចាយនូវសារធាតុញៀនខុសច្បាប់ ចំនួន៣នាក់ប្រុស ។
ជនសង្ស័យទី១-ឈ្មោះ ឈុន វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ទី២-ឈ្មោះ សេង យ៉ា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ទី៣-ឈ្មោះ ទី ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមទាំងវត្ថុតាងមួយចំនួនយកមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីធ្វើការអប់រំ ៕