នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់​រថយន្ត​បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​បណ្ណ​បើកបរ​ ចំនួន​៥​គ្រឿង​ ដើម្បី​បន្ត​នីតិវិធី​

22-June-2018 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ កាលពី​ថ្ងៃ​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ផែន​សណ្ដាប់ធ្នាប់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យ​ចរាចរណ៍​ បាន​ចុះ​ត្រួតពិនិត្យ​ នឹង​រឹត​បណ្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​អ្នកបើកបរ​គ្មាន​បណ្ណ​បើកបរ​ ឬ​មាន​បណ្ណ​បើកបរ​អន្តរជាតិ​មិន​ត្រឹមត្រូវ​ រថយន្ត​គ្មាន​ស្លាក​លេខ​ចាត់ជា​គោលដៅ​ជិត​វិមាន​ឯករាជ្យ​។​

​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យ​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​ឃើញ​រថយន្ត​សរុប​បាន​ចំនួន​០៥​គ្រឿង​។​ បើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​បណ្ណ​បើកបរ​កម្ពុជា​ រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ៕​

 

ចំនួនអ្នកទស្សនា

    20619807

  • ថ្ងៃនេះ6541
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62201
  • ខែនេះ177351
  • ឆ្នាំនេះ177351
  • សរុប20619807