ជនជាតិ​ទួ​រ​គី​ម្នាក់​ ដេក​ស្លាប់​ ផ្ទះសំណាក់​ HAPPY​ ZONE​ INN​ បណ្តាល​មក​ពី​មាន​ជំងឺ​សួត​

22-June-2018 | ដោយ ពលមនសិការ

​សៀមរាប​៖​ នៅ​វេលា​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៨​ នគរបាល​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​នៅ​ចំណុច​ផ្ទះសំណាក់​ HAPPY​ ZONE​ INN​ បន្ទប់​លេខ​៧​ ស្ថិត​នៅ​ភូមិ​ មណ្ឌល​១​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​។​

​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ SAVASER​ BORA​ ភេទ​ប្រុស​ កើត​ឆ្នាំ​១៩៦៤​ ជនជាតិ​ទួ​រ​គី​ មុខរបរ​ម៉ៅ​ការ​សំណង់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​។​

​តាម​ការ​បញ្ជាក់​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា​ថ្ងៃ​កើតហេតុ​ដោយ​មិនឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់​ខ្លួន​ក៏​បាន​ដើរទៅ​គោះ​ទ្វារ​តែ​ពុំ​មាន​សម្លេង​ឆ្លើយ​តប​ខ្លួន​មានការ​សង្ស័យ​ក៏​បាន​ដើរទៅ​អើត​មើល​តាម​បង្អួច​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក​ឃើញ​ដូចនេះ​ខ្លួន​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​អំឡុង​ម៉ោង​ប្រហែល​២៣​ ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​ ដោយ​ជំងឺមហារីក​សួត​។​

​បច្ចុប្បន្ន​សាកសព​កំពុង​រៀបចំ​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុ​ស្ស៊ី​)​រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត​ ៕


ចំនួនអ្នកទស្សនា

    20618287

  • ថ្ងៃនេះ5021
  • ម្សិលមិញ9421
  • សប្តាហ៍នេះ60681
  • ខែនេះ175831
  • ឆ្នាំនេះ175831
  • សរុប20618287