ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២០និង១០នាទី កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ជើងមាន់អាំង ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកពូថៅកាប់បណ្តាលឲ្យរបួស)នៅចំណុចដីវាល ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១-ឈ្មោះនាង ផល្លីន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (របួសកណ្តាលក្បាល)។ ជនរងគ្រោះទី២-ឈ្មោះ សេន ស្រីណែត ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់មីឆា ស្នាក់នៅផ្ទះលេខ៣០ស្ទួន ផ្លូវ៣៦៩ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ (របួសថ្ងាស់ចំនួន០២កន្លែង)។
វត្ថុតាងចាប់យក ៖ ពូថៅដងដែកចំនួន ០១ ដើម ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ ហេង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕