នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បញ្ជូន​ចោរឆក់​១១​ករណី​ទៅ​ តុលាការ​

23-June-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រហូត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​)​ចំនួន​១១​ករណី​។​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២២​និង​៣០​នាទី​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ ផ្លូវលំ​ សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​

​ករណី​ទី​១៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ ពណ៌​ខ្មៅ​ )​ នៅ​ចំណុច​មុខ​សណ្ឋាគារ​ THE​ BRIDGE​ ផ្លូវ​ស្ពាន​ហង្ស​ ក្រុម​ទី​៧៨​ ភូមិ​ទី​១៤​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២១​និង​៣៥​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ WANG​ MENG​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​បន្ទប់​លេខ​៧០៩​ សណ្ឋាគារ​កា​ដា​លី​ស​ ផ្ទះ​លេខ​ ១០៥​ ក្រុម​ទី​១​ ភូមិ​១​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​ ៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់ៈ​ កាបូបស្ពាយ​ ពណ៌​ ខ្មៅ​មួយ​,​ -​ លិខិតឆ្លងដែន​មួយ​ច្បាប់​,​ -​ប្រាក់​ដុល្លារ​ចំនួន​ ៥០០​ដុល្លារ​អា​មេ​រិ​ក​,​ -​កាត​ATM​ ប្រទេស​ចិន​ចំនួន​មួយ​,​ -​កាត​ ATM​ ធនាគារ​កា​ណា​ឌី​យ៉ា​ ចំនួន​មួយ​,​ -​ទូរស័ព្ទ​ដៃ​ចំនួន​០២​ គ្រឿង​ ម៉ាក​ IPhone6​ ពណ៌​ ខ្មៅ​ និង​ម៉ាក​ IPone6s​ ពណ៌​ ស​។​

​ករណី​ទី​២៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ ពណ៌​ខ្មៅ​ )​ ចំណុច​ផ្លូវ​ព្រះ​មុន្នី​វង្ស​ កែង​ផ្លូវ​លេខ​ ១៧៤​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ប្រហែល​១៨​ និង​១០​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៣​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ អាយ​ហ្វូ​ន​ ៦​ )​ ចំណុច​មុខ​ហាង​លក់​សំលៀក​បំពាក់​យីហោ​លី​ម​ ហុង​ ផ្លូវ​ព្រះ​សីហ​នុ​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ២០​និង​៣០​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៤​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូ​ន​ ៦​ អេស​ ពណ៌​ ផ្កាឈូក​)​ ចំណុច​មុខ​បណ្ណាគារ​ សន្តិភាព​ (PBC)​ ផ្លូវ​ព្រះ​មុន្នី​វង្ស​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ២២​និង​២០​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៥​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូ​ន​៦​ ផ្លឹ​ស​ ពណ៌​ ប្រផេះ​)​ ចំណុច​មុខ​ក្រុមហ៊ុន​ សួយ​ ឆេ​ង​ វិនិយោគ​ ផ្លូវ​ព្រះ​មុន្នី​វង្ស​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ២១​និង​៤០​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៦​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ ខ្មៅ​ )​ ចំណុច​ ផ្លូវ​លេខ​ ២៧១​ សង្កាត់​បឹង​ទំពុន​១​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៩​និង​៣០​នាទី​។​ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៧​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ អាយ​ហ្វូ​ន​៧​ ផ្លឹ​ស​ ពណ៌​ខ្មៅ​)​ ចំណុច​ផ្លូវ​លេខ​៥១​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ ដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ២១​និង​០៥​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៨​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​ សាំ​សុង​អេស​ ៦​ ពណ៌​ ប្រផេះ​ )​ ចំណុច​ ផ្លូវ​លេខ​១០៥​ សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​០៥​និង​៣០​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​៩​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ ខ្មៅ​ )​ ចំណុច​ផ្លូវ​លេខ​៣១០​ ជិត​លូ​ទឹក​ស្អុយ​ សង្កាត់​បឹង​កេងកង​ទី​២​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៣​និង​០៥​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​ករណី​ទី​១០​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ ខ្មៅ​ )​ ចំណុច​ ផ្លូវ​លេខ​ ២៧៤​ (​ផ្លូវ​ព្រះ​សីហ​នុ​)​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ០៥​និង​០៥​នាទី​។​ ជន​រង​គ្រោះ​ជនជាតិ​ វៀតណាម​ ភេទ​ស្រី​ មិន​ដាក់​ពាក្យបណ្តឹង​។​

-​ករណី​ទី​១១​ ៖​ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​កាបូបស្ពាយ​ពណ៌​ខ្មៅ​ )​ ចំណុច​ផ្លូវ​លេខ​ ១៦៣​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៨​និង​០៥​នាទី​។​ ជន​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្តឹង​។​

​លោកនាយ​ការិយាល័យ​នគរបាល​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ សោម​ រតនៈ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៦៨​ ផ្លូវ​៣៦៩​ ភូមិ​ជ្រោយ​បា​សាក់​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​។​

​វត្ថុ​តាង​ដកហូតៈ​ ម៉ូតូ​ម៉ាក​SUZUKI​ NEX​ ពណ៌​ ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ លេខ​ម៉ាស៊ីន​ ៣៣៨៦៥៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HC-5000​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20616787

  • ថ្ងៃនេះ3521
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59181
  • ខែនេះ174331
  • ឆ្នាំនេះ174331
  • សរុប20616787