ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​ពារាំង​

25-June-2018 | ដោយ ពលមនសិការ

​ព្រៃវែង​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​។ ឧបទ្ទវហេតុ​ខាងលើ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​និង​៥០​នាទី លើផ្លូវ​ជាតិ​លេខ​៨ ចន្លោះ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៣-៥៤ នៅ​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1H-4031 បើកបរ​ដោយ​ឈ្មោះ ណា​ង និ​ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ខ្នា​ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្តាល (​មាន​ពាក់មួក​សុវត្ថិភាព​) ធ្វើតំណើ​ពី​កើត​ទៅ​លិច​មកដល់​កន្លែងកើតហេតុ ម៉ូតូ​បាន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ ភ្នំពេញ 1J-7781 បើកបរ​ដោយ​ឈ្មោះ ឡុ​ញ លាប ភេទ​ប្រុស អាយុ 53​ឆ្នាំ នៅ​ភូមិ វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង (​គ្មាន​មួកសុវត្ថិភាព​) ដែល​កំពុងធ្វើតំណើ​រឆ្ល​ង​កាត់​ទទឹង​ថ្នល់ ពី​ជើង​ទៅ​ត្បូង​។​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ វ៉េវ ឈ្មោះ ឡុ​ញ លាប​ស្លាប់​។ ចំណែក​អ្នកបើកបរ​ម៉ូតូ C125 ឈ្មោះ ណា​ង និ​ត រងរបួស បញ្ជូនមក​មន្ទីរពេទ្យ​ស្រុក​ពារាំង​។​

បច្ចុប្បន្ន​សាកសព បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ វត្ថុតាង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕​

ចំនួនអ្នកទស្សនា

    20616537

  • ថ្ងៃនេះ3271
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58931
  • ខែនេះ174081
  • ឆ្នាំនេះ174081
  • សរុប20616537