ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤និង០៤នាទី នគរបាលផ្នែកយុត្តិធម៌ខណ្ឌច្បារអំពៅ បានបង្ក្រាបជាក់ស្តែង ទីតាំងជល់មាន់ នៅក្នុងព្រៃដីឡូត៍គ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងរួមមាន៖-មាន់ជល់ ០៤ក្បាល, -ម៉ូតូចាស់ ២គ្រឿង (ម៉ាកហុងដាគុបជ្រុងសេ៧០ ពណ៌ខៀវ ពាក់ ស្លាកលេខ ភ្នំពេញ 1H-4093, -ម៉ាកហុងដាសេដេ ពណ៌ក្រហម ពាក់ស្លាកលេខ 1FD-3166), -កៅអីជ័រ៧, -កន្ត្រកដាក់មាន់១០, -ស្បៃមុងសម្រាប់ធ្វើសង្វៀនជល់មាន់១ផ្ទាំង, -កញ្ចក់សម្រាប់បាំងជល់មាន់១ផ្ទាំង និងស្គុតសម្រាប់រំខ្នាយមាន់មួយចំនួន។ ចំណែកអ្នកមកជល់មាន់ បានរត់គេចខ្លួន បាត់អស់ នៅពេលសមត្ថកិច្ច ចុះទៅដល់ ៕