ស្វាយរៀង៖ជនជាតិជប៉ុនម្នាក់បានខ្យល់គរស្លាប់នៅក្នុងសណ្ឋាគារការស៊ីណូហ្គូឌេនហ្គាឡាក់ស៊ី នៅព្រឹកថថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីនគរបាលក្រុងបាវិតបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានពី បុគ្គលិកកាស៊ីណូហ្គូឌេនហ្គាឡាក់ស៊ីរាយការណ៍មកថានៅជាន់ទី០៩ បន្ទប់លេខ ៩២៣នៃសណ្ឋាគារកាស៊ីណូ ហ្គូឌេនហ្គាឡាក់ស៊ីស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានជនបរទេសម្នាក់បានស្លាប់។ ក្រោយពេលទទួលព័ត៌សមត្ថកិច្ចផែនអន្តោ
ប្រវេសន៍បានសហការជាមួយ អធិការដ្ឋាននគរបាលក្រុងបាវិត, ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត , ការិ-បច្ចេកទេសនិងវិទ្យាសាស្ត្រ,ការិយាល័យ-ព្រហ្មទណ្ឌខេត្ត ,បញ្ជាការដ្ឋានកងរាជ អាវុធហត្ថក្រុងបាវិត លោកធី សុភត្រា គ្រូពេទ្យនៅមន្ទីរពេទ្យ បង្អែកជីភូ និងដោយមានការសម្របសម្រួលពីលោកផាន់ រតនា ព្រះរាជអាជ្ញារងនៃសា លាដំបូងខេត្តស្វាយរៀង នៅម៉ោង១១និង៣០នាទី សមត្ថកិច្ចបានត្រួតពិនិត្យសាកសព។
ប្រភពដដែលបន្តថាជនរងគ្រោះឈ្មោះ OZEKI HIROYUKI ភេទប្រុស អាយុ៦៩ឆ្នាំ (ជនជាតិជប៉ុន) មុខរបរនាយករង រោងចក្រ TAKISADA (ព្រៃផ្ដៅ) បានមកជួលបន្ទប់ខាងលើស្នាក់នៅ។ ក្រោយពេលសមត្ថកិច្ច និងគ្រូពេទ្យពិនិត្យសាកសពរួចបានសន្និដ្ឋានថាៈ សពស្លាប់នៅវេលាម៉ោងប្រហែល០៤ទាបភ្លឺដោយសារជំងឺ(ខ្យល់គរ)។
បច្ចុប្បន្នដោយមានការឯកភាពលោក ផាន រតនា ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តសាកសពត្រូវបានក្រុមហ៊ុនជួលរថយន្ដដឹកយកទៅរក្សាទុកនៅភ្នំពេញរង់ចាំក្រុមគ្រួសារមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសជប៉ុន ៕