គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ពុំទាន់​ផ្ទុះ​មួយ​គ្រាប់​ត្រូវបាន​ពលរដ្ឋ​ប្រទះ​ឃើ​នៅ​ស្រុក​ល្វាឯម​

26-June-2018 | ដោយ ពលមនសិការ

កណ្ដាល ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ពុំទាន់​ផ្ទុះ​ចំនួន​មួយ​គ្រាប់​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹងថា គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ពុំទាន់​ផ្ទុះ​មាន​ប្រវែង​បណ្ដោយ​១,៥០​ស​ង្ទី​រ​ម៉ែត្រ និង​ទទឹង​០,២៥​សង់ទីម៉ែត្រ ពុំ​ស្គាល់​ប្រភេទ​។​

​ប្រភព​ដដែល​បន្តថា ក្រោយពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំបួរ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ពុំទាន់​ផ្ទះ​នៅ​ចំណុច​ខាងលើ ភ្លាមនោះ​នគរបាល​ក៏បាន​ចុះទៅពិនិត្យ រួច​ធ្វើការ​ហ៊ុំព័ទ្ធ​និង​ដាក់​ស្លាក​សញ្ញា​សម្គាល់ ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ មុនពេល​កម្លាំង​ជំនាញ​ខេត្ត និង​អង្គភាព​ស៊ីម៉ាក់​ចុះមក​រំដោះ​យកទៅ​រក្សាទុក​រងចាំ​ការ​កម្ទេចចោល ៕

 

 

ចំនួនអ្នកទស្សនា

    21119427

  • ថ្ងៃនេះ131
  • ម្សិលមិញ6261
  • សប្តាហ៍នេះ12361
  • ខែនេះ74791
  • ឆ្នាំនេះ676971
  • សរុប21119427