បន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាដើម្បីអនុវត្តគោលនយោយបាយភូមិ ឃុំមានសុវត្ថិភាព។ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី ប្រជាពលរដ្ឋល្អបានរាយការណ៍មកថា មានក្មេងផ្តុំគ្នាសង្ស័យប្រើប្រាស់ថ្នាំញៀន ក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត បានចុះទៅដល់ទីតាំងដែលពួកគេពួកសម្ងំធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននិងបានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀន ០៥ នាក់។
ជនសង្ស័យទី១-ឈ្មោះ សៅ វិច្ឆិកា (ហៅរ៉ា,ហៅឡត) ភេទប្រុស អាយុ ២៧ឆ្នាំ, ទី២-ឈ្មោះ មី ផៃនិន ភេទប្រុស អាយុ ២២ ឆ្នាំ, ទី៣-ឈ្មោះ ជន់ សាវ៉េត ភេទប្រុស អាយុ៤០ឆ្នាំ, ទី៤-ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ទី៥-ឈ្មោះ ឡាយ គិមសាន្ត ភេទប្រុស អាយុ៣៦ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថាជាមួយនឹងការចុះបង្ក្រាបនេះផងដែរសមត្ថកិច្ចស្រាជ្រាវ ពិនិត្យរកឃើញវត្ថុតាងរួមមានៈ-ដបកែច្នៃសំរាប់ជក់ថ្នាំញៀនចំនួន០១, -ទូស័ព្ទដៃចំនួន០១គ្រឿង, -ថង់ផ្លាស្ទិកកិបមាត់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, -ដាវសាំម៉ូរៃចំនួន០២, -ដែកកេះចំនួន០៣, -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។ ជនសង្ស័យទាំង ០៥នាក់កម្លាំងបាននាំយកមកកន្លែងអធិការដ្ឋាន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងនីតិវិធី ៕