អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​ផ្អែ​ល​ទាំង​ព្រឹក​នៅ​សែន​សុខ​សង្ស័យ​ជនជាតិ​បរទេស​លួច​ដុត​រួច​ទៅ​បាត់​

27-June-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ផ្ទះល្វែង​មួយកន្លែង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​បណ្តាលអោយ​របស់របរ​ក្នុងផ្ទះ​រង​ការខូចខាត​ទាំងស្រុង ខណៈពេល អ្នក​ជួល​ជា​ជនជាតិ​អូស្ត្រាលី​ចប់​កិច្ចសន្យាជួល​ហើយ​បិតទ្វារ​ចាក់សោ​ចេញផុត​បាន​ប្រមាណ​៥​នាទី​។ ទាក់ទិន​ការកើតមាន​អគ្គិភ័យ នេះ​គេ​មានការ​សង្ស័យ ថា​ជនជាតិ​បរទេស​រូបនោះ​លួច​ដុត​។​

​ហេតុការណ៍​អគ្គិភ័យ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្ទះ​លេខ​៥៤​អ៊ី ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំង​ធ្លង់​ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​ភ្លើង ឆេះ​នោះ​ត្រូវ​ម្ចាស់ផ្ទះ​បាន​ជួល​ឲ្យ​ទៅ​ជនជាតិ​អូស្ត្រាលី បើក​ធ្វើ កែច្នៃ គ្រឿង​កំប៉ុង​ស្រា​បៀរ និង​ចាក់​ពុ​ម្ភ ហើយ​ត្រូវបាន​ចប់​កុងត្រា​នៅក្នុង​ចុងខែ​នេះ​តែម្តង​។​បន្ទាប់ពី​ម្ចាស់ ឈប់​បន្ត​ឲ្យ​ជួល តម្រូវ​ឲ្យ​អ្នក​ជួល ជា​ជនជាតិ​បរទេស​រូបនោះ រើ​ឥ​វ៉ាន់ សម្ភារៈ ចាកចេញ ។​
​តាម​ព័ត៌មាន​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ ក្រោយពី​ជនជាតិ​អូស្ត្រាលី​រូបនោះ រើ​ឥ​វ៉ាន់ មួយចំនួន​ជិះ​ម៉ូតូ​ចាកចេញ បាន​ប្រមាណ​៥​នាទី ស្រាប់តែ​គេ​ឮសូរ​សម្លេង​ផ្ទុះ និង​ភាយ​ក្លិន​សាំង​ក្រអូប រួច​ឆាបឆេះ​ផ្សែងហុយ​ទ្រលោម​ចេញមកក្រៅ​បង្កអោយមាន​ការភ្ញាក់ផ្អើល​តែម្តង​។​

​តាម​ព័ត៌មាន​អោយដឹងថា ភ្លាមៗ ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក៍បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មួយគ្រឿង ទី​អន្តរាគមន៍​និង​នាំគ្នា ជួយ គាស់ ទ្វារ ដើម្បី​បាញ់​ទឹក ព្រមទាំង​យក​បំពង់​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់ភ្លើង​ទាន់ពេល​ពុំ​បណ្តាលអោយ​ឆេះ​រាលដាល់​ឡើយ​។​

​តាម​នគរ​បាន​បានអោយដឹងថា សម្ភារៈ​ក្នុងផ្ទះ​មួយចំណួន បាន​រង​ការខូចខាត ហើយ​សមត្ថកិច្ច បាន​រកឃើញ​ធុង​ហ្គាស​ចំនួន​៤​ធុង និង​ប៊ីដុង​សាំង​ក្រអូប​ចំនួន ហើយ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​មានការ​សង្ស័យថា ជនបរទេស​រូបនោះ ជា​អ្នក​ដុត ហើយ​ចាក​ចេញទៅ​បាត់ ៕​

ចំនួនអ្នកទស្សនា

    20616817

  • ថ្ងៃនេះ3551
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59211
  • ខែនេះ174361
  • ឆ្នាំនេះ174361
  • សរុប20616817