ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យ៤នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២០និង៤៥នាទី នៅចំណុបន្ទប់ជាន់ទី១ ផ្ទះលេខ១៨ ផ្លូវលំ
ក្រុមទី២ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថាជនសង្ស័យទាំង៤នាក់រួមមានទី១-ឈ្មោះ ជីម វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបរឡាន ស្នាក់នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ, ទី២-ឈ្មោះ តាន់ មិនា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិព្រៃកំបុត្រ សង្កាត់ចោមចៅទី២, ទី៣-ឈ្មោះ សេង ញ៉ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកំបុត្រ សង្កាត់ចោមចៅទី២ និងទី៤-ឈ្មោះ រស់ សុភ័ក្ត្រ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។
វត្ថុតាងចាប់យកៈ ក្រាមសថ្លា ចំនួន២៨កញ្ចប់ ក្នុងនោះមាន កញ្ចប់ធំចំនួន៣កញ្ចប់, កញ្ចប់ណ្ដាលចំនួន២កញ្ចប់, កញ្ចប់ តូចចំនួន២៣កញ្ចប់សង្ស័យថាជាគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕