នគរបាល​ខេត្តបាត់ដំបង​ចាប់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២​នាក់ នៅ​ស្រុក​មោងឫស្សី​

27-June-2018 | ដោយ ពលមនសិការ

បាត់ដំបង​៖​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បង្ក្រាប​ជាក់ស្តែង​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​២០​នាទី នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​រួមមាន​ទី​១-​ឈ្មោះ មឿ​ន សេង​អ៊ូ ហៅ​សា​រ៉ា​ត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូច​ឆ្នា​រ ខេត្តក្រចេះ និង​ជនសង្ស័យ​ទី​២-​ឈ្មោះ ឡេង តេង​ឡុង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

វត្ថុតាង​ដក​ហូ​តៈ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ចំនួន​១១​ថង់ ទម្ងន់​១១២,៩៤​ក្រាម ទាំង​សម្បក​, រថយន្ត​មួយគ្រឿង​ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ស ផលិត​ឆ្នាំ​២០០០ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-7747 , អាវុធ ខ្លី​មួយ​ដើម ម៉ាក​រ៉ូឡូ ៦​អ៊ីង លេខ​708791 និង​គ្រាប់​១២​គ្រាប់​, កូនជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ថ្លឹង​ថ្នាំ្ន​ញៀន​មួយ​, កាបូប​ដាក់​លុយ​២​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20616737

  • ថ្ងៃនេះ3471
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59131
  • ខែនេះ174281
  • ឆ្នាំនេះ174281
  • សរុប20616737