ភ្នំពេញ៖កម្លាំងចម្រុះខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង២៣និង៣០នាទី ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែបានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមានទី១-ឈ្មោះ ឡេង សេង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខជួល ផ្លូវលំ ខណ្ឌពោធិ៍សែនជ័យ មុខរបរកម្មករសំណង់ និងទី២-ឈ្មោះ ជំរឿន ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅផ្ទះជួល ខណ្ឌពោធិ៍សែនជ័យ មុខរបរ កម្មករសំណង់។
សម្ភារៈដកហូតៈម្សៅក្រាមសថ្លាចំនួន០២កញ្ចាប់តូច, ម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញបបច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនិតីវិធី ៕