នគរបាលឃាត់ខ្លួន ជនបរទេស២នាក់ប្តីប្រពន្ធ ករណីបង្ករភាពរញ៉េរញ៉ៃ ស្រែកឡូឡារ

29-June-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖​នៅ​ថ្ងៃ​សុក្រ ២​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ខណ្ឌចំការមន និង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលទ​ន្លេ​បាសាក់ យោងតាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​មាន​ទីលំនៅ​ផ្ទះ​លេខ​១៧៧ ផ្លូវ​សុធារស ភូមិ​៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បានដាក់​ពាក្យបណ្ដឹង​ទៅលើ ប្ដី​ឈ្មោះ ROBERT EDWARD SHEARE JR ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​អាមេរិក និង​ប្រពន្ធ​ឈ្មោះ ROSABELLA BELTRAN ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​ជាតិ​ហ្វីលីពីន ករណី​បង្ករ​ភាព​រញ៉េរញ៉ៃ ស្រែក​ឡូឡារ រំខាន​ដល់​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ​។​

​លោក​វរសេនីយ៍ទោ ជា ចិ​ត្រា នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​កម្លាំង​ការិយាល័យ​បាន​ត្រួតពិនិត្យ​ឯកសារ ឃើញថា​ជននេះ​គ្មា​លិខិតឆ្លងដែន​។ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20616957

  • ថ្ងៃនេះ3691
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59351
  • ខែនេះ174501
  • ឆ្នាំនេះ174501
  • សរុប20616957