អភិបាល​ស្វាយរៀង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​

02-July-2018 | ដោយ ពលមនសិការ


ស្វាយរៀង​៖​ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្រោម​ប្រធានបទ " ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន " ត្រូវបាន​ប្រារព្ធ​ធ្វើ​ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាល​ស្វាយរៀង ជំទាវ​ឧ​ត្ត​ម​សេនីយ៍ ជ័យ បុប្ផា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ក្រុង ស្រុក ព្រះរាជអាជ្ញា តុលាការ​កងកម្លាំង​៣​ប្រភេទ យុវជន​កាយ​រិ​ទ្ធ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត និង​អ្នកពាក់ព័ន្ធ ចំនួន​៣៤០​នាក់​។​

​កម្មវិធី​នេះ​មាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​៥​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

​ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ប្រធាន​លេខាធិការដ្ឋាន​គណកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ថ្លែង​ស្វាគមន៍ និង​របាយការណ៍​ពី​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​ខិតខំ​រួមគ្នា​អនុវត្ត​ការងារ​យ៉ាងសកម្ម​និង​បាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​ឆ្លងដែន​។​

​លោកជំទាវ ឧ​ត្ត​ម​សេនីយ៍ ជ័យ បុប្ផា ​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អាន​នូវ​សារ​របស់​សម្តេច​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​ជាថ្មី​ម្តងទៀត ចំពោះ​សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់ ថ្នាក់​នៃ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​ដៃគូ​ជាតិ​-​អន្តរជាតិ វិស័យ​សាសនា វិស័យ​ឯកជន សប្បុរសជន សិល្បករ សិល្បការ​នី ពិធីករ ពិធីការនី ម្ចាស់ជំនួយ និង​បណ្តា​ប្រទេស​ជា​មិត្ត ទាំងអស់ ដែល បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម លើ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នាពេល​កន្លងមក និង​សូមឱ្យ​ប្រពៃណី​នៃ​ការចូលរួម​បន្ត​ស្ថិតនៅ និង​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​រួម គឺ​ការ លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការពារ​ថែរក្សា​បាន​នូវ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ទៅមុខ​កាន់តែ​ឆាប់រហ័ស​។​

​ឯកឧត្តម ម៉ែន វិបុល អភិបាល​ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា ដោយ​ថ្លែង​នូវ​ការកើត​សរសើរ​ដោយស្មោះ​ចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីរាជការ​គ្រប់លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នៅ​គ្រប់​ស្ថាប័ន អង្គភាព​របស់​ខេត្ត​ទាំងអស់ ក៏ដូចជា​បណ្តា​អង្គការ​ដៃគូ វិស័យ​សាសនា វិស័យ​ឯកជន និង​សប្បុរសជន​នានា ដែល​បាន​ចូលរួម និង​គាំទ្រ​យ៉ាងសកម្ម​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា​ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន ពិសេស​ក្នុង​ដំណើរការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទាំង ៣ ដំណាក់កាល​របស់​រាជ​រដ្ឋាភិបាល​ដែល​បាននិងកំពុង​អនុវត្ត​ស្រប​ពាក្យស្លោក “ ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន ” ដ៏​មានតម្លៃ និង​មាន​សារៈសំខាន់ ៕​

ចំនួនអ្នកទស្សនា

    20617017

  • ថ្ងៃនេះ3751
  • ម្សិលមិញ9421
  • សប្តាហ៍នេះ59411
  • ខែនេះ174561
  • ឆ្នាំនេះ174561
  • សរុប20617017