ជនសង្ស័យ​ម្នាក់​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ចិន​

05-July-2018 | ដោយ ពលមនសិការ

​ត្បូងឃ្មុំ​៖​លោក ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ជនសង្ស័យ​ឈ្មោះ ម៉ូត សារ៉ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប្រ​សិត​ថ្មី ឃុំ​គ្រែក ស្រុក​ពញាគ្រែក ខេត្ត​ត្បូ​ឃ្មុំ ពី​ប​ទៈ ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន ប្រព្រឹត្ត​នៅ​ភូមិ​ត្របែក ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែ​ត ខេត្ត​ត្បូងឃ្មុំ កាលពី​ខែមីនា ឆ្នាំ​២០១៨ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពី​ជួញដូរ​មនុស្ស​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​សូមបញ្ជាក់ថាៈ​កាលពី​ថ្ងៃ​អង្គា​រ៍ ០៦​រោច ខែ​បឋមាសាឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​និង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អតិ​និជ​ន​ដឹកនាំ​លោកស្រី​ស្នងការរង ហៃ ឡា​លីន សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រែក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មូ​ត សារ៉ន ភេទ​ស្រី អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រ​សិត​ថ្មី​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ពាក់ព័ន្ធ​ករណី​ការនាំ​មនុស្ស​ចេញ មិន​ស្របច្បាប់​ដោយមាន​គោលដៅ​ទៅ​ប្រទេស​ចិន ៕

 

ចំនួនអ្នកទស្សនា

    20615787

  • ថ្ងៃនេះ2521
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58181
  • ខែនេះ173331
  • ឆ្នាំនេះ173331
  • សរុប20615787