កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ក្មេង​ទំនើង​៨​នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​

05-July-2018 | ដោយ ពលមនសិការ

បន្ទាយមានជ័យ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជូន​ក្រុម​ក្មេង​ទំនើង​៨​នាក់​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​ស្ទាក់​វាយ​គម្រាម​ទា​លុយ​បង្ក​អសន្តិសុខ នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹងថា​ជនសង្ស័យ​ជា​យុវជន​ទាំង​៨​នាក់ រួមមាន​ទី​១.​ឈ្មោះ ហៀ​ង សុ​វ៉ៃ អាយុ​២៥​ឆ្នាំ​, ទី​២.​ឈ្មោះ ឌឿ​ន ភី​លី​ព អាយុ​២៣​ឆ្នាំ​, ទី​៣.​ឈ្មោះ ហ៊ាន សោម​ឆាយ អាយុ​១៩​ឆ្នាំ​, ទី​៤.​ឈ្មោះ ប៊ុន សា​ម៉ែត​ហាន អាយុ​១៩​ឆ្នាំ​, ទី​៥.​ឈ្មោះ សរ ឧ​ត្ត​ម អាយុ​១៨​ឆ្នាំ​, ទី​៦.​ឈ្មោះ សួស ចាន់​រ៉ូ​ស្សា អាយុ​១៥​ឆ្នាំ​, ទី​៧.​ឈ្មោះ ចិន រស្មី អាយុ​១៩​ឆ្នាំ និង​ទី​៨.​ឈ្មោះ ឡេង វណ្ណឌី អាយុ​១៨​ឆ្នាំ ជនសង្ស័យ​ស្នាក់នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​ចំនួន​៣​នាក់ ទី​១.​ឈ្មោះ ភឿ ដេ​ត អាយុ​១៨​ឆ្នាំ ទី​២.​ឈ្មោះ ឈឿ​ម ឆុង ហៅ​ម៉ាប់ អាយុ​១៩​ឆ្នាំ និង​ទី​៣.​ឈ្មោះ វណ្ណ មុន្នី​ម៉ក់ អាយុ​១៨​ឆ្នាំ រស់នៅ​ក្រុង​សិរីសោភ័ណ​កាលពី​យប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​មុខ​វត្ត​ផ្សារកណ្តាល​មាន​ក្មេង​ទំនើង​១​ក្រុម​បាន​ស្ទាក់​យក​ដំ​ថ្ម​គប់​ទៅ​ជនរងគ្រោះ​ហើយ​ឈប់​វាយ​គម្រាម​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ​។​

​លោក​បាន​បន្តថា​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​រហូត​ចាប់បាន​ក្រុម​ក្មេង​ទំនើង​៨​នាក់​និង​វត្ថុតាង​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ និង​ដែល​បំពង់​ទីប​និង​កូនសោ​រដោះ​សម្ភារៈ​ម៉ូតូ​ពី​ចាប់ពី​ថ្ងៃទី​២​ដល់​៣​ខែ​កក្ត​ដា​ឆ្នាំ​២០១៨ នៅ​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត ៕

 

ចំនួនអ្នកទស្សនា

    20615397

  • ថ្ងៃនេះ2131
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57791
  • ខែនេះ172941
  • ឆ្នាំនេះ172941
  • សរុប20615397