ព្រៃវែង៖យុវជនជនម្នាក់មានជំងឺឆ្គួតជ្រូកបានប្រកាច់ធ្លាក់ទឹកស្រែស្លាប់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៤០នាទីព្រឹក នៅចំណុចវាលស្រែត្រពាំងវៀន ខាងជើងភូមិពារោង ឃុំចុងអំពិលស្រុកកញ្ជ្រៀច ចំងាយប្រហែល១០០ម៉ែត្រ។ មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហាន ង៉ូវ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃុំ កើតហេតុខាងលើ។
ក្រោយពីបានស្តាប់នូវការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះក្រោយពីការពិនិត្យរបស់សមត្ថកិច្ច បញ្ជាក់ឲ្យឃើញថា សពពិតជា បានប្រកាច់ចូលស្រែឈ្លក់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសាកសព បានប្រគល់ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕