ព្រៃវែង៖មុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនប្រុស-ស្រី៦នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រះស្តេចបង្ក្រាបជាក់ស្តែងនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ (ហេងលាប) ជា របស់ឈ្មោះ ផូ វីរៈ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់នគរបាលស្រុកព្រះស្តេចបានឲ្យដឹងថាជនសង្ស័យទាំង៦នាក់រួមមានទី១-ឈ្មោះ រាជ ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច (ប្រើប្រាស់), ទី-ឈ្មោះជួប យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច(ប្រើប្រាស់), ទី៣-ឈ្មោះពុជ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច(ប្រើប្រាស់), ទី៤-ឈ្មោះ ផន សុនី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល(ប្រើប្រាស់), ទី៥-ឈ្មោះឌឹម ស្រីខួច ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្ដេច(ប្រើប្រាស់) និងទី៦-ឈ្មោះឡុក សុខនី ភេទស្រី អាយុ២២ឆ្នាំ នៅភូមិពោធិ៍មង្គល ឃុំព្រៃកភ្នៅ ស្រុកពញាលឺ ខេត្តកណ្តាល (ប្រើប្រាស់)។ និងមុខសញ្ញាចែកចាយ ឈ្មោះ គួយ សុខេង ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោធិ៍ ឃុំជៃកំពក ស្រុកព្រះស្ដេច( គេចខ្លួន)។
ដកហូតវត្ថុតាងរួមមានៈសារធាតុញៀនចំនួន៣៩កញ្ចប់តូចនិងមួយកញ្ចប់ធំ, ទូរស័ព្ទមួយគ្រឿង និង ម៉ូតូមួយគ្រឿងម៉ាក HONDAC125 ពណ៌ខ្មៅ បិតស្គត់ពណ៌មាស ផលិតឆ្នាំ២០១៧ គ្មានស្លាកលេខ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងឯកសារដើម្បីបញ្ជូនៅសាដំបូងខេត្តបន្តនីតិវិធី ៕