កំពង់ធំ៖នាព្រឹកថ្ងៃច័ន្ទ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៧ព្រឹក លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីគោរពទង់ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សមាសភាពអញ្ជើញចូលរួម លោក លោកស្រី នាយ នាយរងការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រីនគរបាល ចំណុះអោយការិយាល័យជំនាញទាំង ៣២ ចូលរួមប្រមាណ ២៩៦ នាក់។
លោកឧត្តមសេនីយ៍ទោ បានថ្លែងការកោតសរសើរនូវការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំចំពោះអស់លោក លោកស្រី ដែលបានខិតខំប្រឹងប្រែងអនុវត្ត តួនាទី ភារកិច្ច តាមជំនាញរៀងខ្លួន ប្រកបដោយការទទួលខុស ព្រមទាំងការបំពេញបេសកកម្ម ថែរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលធានាបានសន្តិសុខ សណ្ដាប់ធ្នាប់ល្អនាពេលកន្លមក ជាពិសេស នាឱកាសថ្មីៗនេះ កងកម្លាំងនគរបាលទាំងអស់ បាន ចូលរួមការប្រមូលផ្ដុំ និងហ្វឹកហ្វឺនលំហាត់របៀបវិន័យកងជួរ ព្រមទាំងការដើរក្បួនដោយថ្មើរជើងជាលក្ខណៈបើកចំហរ នៅទីកន្លែងវិថីសាធារណៈនៅក្រុង ស្ទឹងសែន ដែលបង្ហាញអោយឃើញថាកត្តាសាមគ្គីភាព មានលក្ខណៈបានល្អប្រសើរឡើង។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹប្រែងគោរពអនុវត្តន៍ វិន័យ បទបញ្ជា ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ជូនអង្គភាព ព្រមទាំងជូនពរដល់កងកម្លាំងទាំងអស់សូមទទួលបានពរជ័យទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ គំបីឃ្លៀងឃ្លាតឡើយ៕