ចាប់ខ្លួន​មន្ត្រីនគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ពាក់ព័ន្ធ​ករណី​គម្រាម​គំហែង​ទារប្រាក់​តាម​ទូរស័ព្ទ​

09-July-2018 | ដោយ ពលមនសិការ

​ព្រះវិហារ​៖​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​គម្រាម​គំហែង​ទារប្រាក់​តាម​ទូរស័ព្ទ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​។ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ចាត់តាំង ឃុំ ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​មន្ត្រីនគរបាល​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ អៀ ហុក​លីម ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​មន្ត្រីនគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ មាន​ទីលំនៅ​ភូមិ​ចាត់តាំង ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ​។​

​វត្ថុតាង​ដក​ហូ​តៈ ទូរស័ព្ទដៃ​ចំនួន​មួយគ្រឿង និង​ស៊ីម​ទូរស័ព្ទ​ចំនួន​០២ មាន​លេខ ០៩៧ ៤១៣ ៧០០២ និង​០៩៧ ២២២ ៨០២០​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ​បំភ្លឺ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ ៕​

ចំនួនអ្នកទស្សនា

    20615747

  • ថ្ងៃនេះ2481
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58141
  • ខែនេះ173291
  • ឆ្នាំនេះ173291
  • សរុប20615747