ភ្នំពេញ ៖ ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ ពី ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងមានការដឹកនាំសម្របសម្រួល ពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង និងលោក សៀង សុខ ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ ឲ្យកម្លាំងជំនាញយើងបន្តការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេក្លោងនៅពីក្រោយខ្នង ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ១២០គីឡូក្រាម បង្ក្រាបកាលពីថ្ងៃទី២៦ មិថុនា ២០១៨ នៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល (ស្ទឹងត្រែង )។
កាលពីនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៤និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ ឈានទៅចាប់ខ្លួនបានមុខសញ្ញាពាក់ព័ន្ធនឹងករណីខាងលើ ៣នាក់បន្ថែមទៀត នៅបីគោលដៅផ្សេងគ្នាជាបន្ទាប់ ទី១-ចំណុចជិតរង្វង់មូលកាំកូស៊ីធី ទី២-ឆែកឆេរលំនៅដ្ឋានលេខ១០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣-ឆែកឆេរលំនៅដ្ឋានលេខ១០៥ ផ្លូវលេខ៦ ក្នុងបុរីពិភពថ្មី សង្កាត់កន្ទោត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាលទ្ធផលចាប់ខ្លួនជនសង្ស័យ ៣នាក់រួមមាន ទី១-ឈ្មោះ សៀន ខួច ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៨៦, ទី២-ឈ្មោះ យិន ម៉ាប់ ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៤ និងទី៣-ឈ្មោះ សុខ សុឡា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ ១៩៩១។
ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ២៦kg ៨៦២.៦៧g ក្នុងនោះ៖-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ ៤kg ០០៣.៨៥g, - ថ្នាំញៀនប្រភេទកេតាមីន(Ketamine ) ២២,៨៥៧.៨២g ៕