ឧត្តរមានជ័យ៖នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២០និង២៦នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ និងកម្លាំប៉ុស្តិ៍រដ្ឋបាលទំនប់ដាច់ ចំនួន ១៣នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន ០៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ដាំ យិន នាយរងការិយាល័ប្រឆាំងគ្រឿងញៀន បានចុះឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ស៊ឺ សុគុន្ធា ភេទ ស្រី អាយុ ២៩ ឆ្នាំ នៅភូមិសែន សុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងឈ្មោះ ឡេង នី ភេទស្រី អាយុ ៤៥ ឆ្នាំ ត្រូវជាម្ដាយមីង ក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចយើងរកឃើញថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន ០៤ កញ្ចប់ធំ ដែលជនសង្ស័យបានលាក់ទុកក្នុងគុមស្លឹកគ្រៃចំងាយពីផ្ទះ១០ម៉ែត្រ។
បច្ចុប្បន្នកម្លាំងជំនាញបានឃាត់ខ្លួនម្ចាស់ផ្ទះទាំង០២នាក់ខាងលើរួមនឹងវត្ថុតាង យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធី ៕