ឧ​ត្ត​ម​សេនីយ៍ ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដឹកនាំ​កម្លាំង​នគរបាល​ដោយផ្ទាល់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ជួយសង្គ្រោះ​កម្មករ​ដែល​ដួលសន្លប់​

09-July-2018 | ដោយ ពលមនសិការ

តាកែវ​៖​ព្រឹក​ថ្ងៃ​ច័ន្ទ ១២​រោច ខែ​បឋមាសាឍ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម​អំពី​ករណី​កម្មករ​ដួលសន្លប់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍ ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ចុះ​ដឹកនាំ​កម្លាំង​នគរបាល​ដោយផ្ទាល់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ជួយសង្គ្រោះ​កម្មករ​ដែល​ដួលសន្លប់​មកកាន់​មន្ទីរពេទ្យ​នានា​។​

ករណី​កម្មករ​ដែល​ដួលសន្លប់ នៅ​រោងចក្រ ប៉ុន តឹ​ស ហ្វ៊ូ​ត​វែ​រ អិ​ល​ធី​ឌី ស្ថិតនៅ​ភូមិ​ខ្លា​ក្រ​ហ៊ឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ព័ត៌មាន​បឋម​កម្មក​រ​ដួលសន្លប់ ចំនួន​២៤៩​នាក់​ក្នុងចំណោម​(​កម្មករ​សរុប​ចំនួន​៤២០០​នាក់ បុរស​ចំនួន​៣០០​នាក់​) ៕

 

ចំនួនអ្នកទស្សនា

    20615807

  • ថ្ងៃនេះ2541
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58201
  • ខែនេះ173351
  • ឆ្នាំនេះ173351
  • សរុប20615807