ពលរដ្ឋខ្មែរចំនួន៣នាក់ ឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងក្នុងទឹកដី ត្រូវបាន អាជ្ញាធរថៃ បញ្ជូនមកឱ្យកម្ពុជាវិញ

10-July-2018 | ដោយ ពលមនសិការ

ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន​៣​នាក់មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ជាំ​ដែល​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្រញូង​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ កាលពី​ថ្ងៃទី​០៩ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ចូល​តាម​ច្រក​ជាំ​ផ្សារ​មឿង​ម៉ៃ ប្រទេស​ថៃ​។​

​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​រួមមាន​ទី​១-​ឈ្មោះ ក្រាយ ចិន្តា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ទី​២-​ឈ្មោះ ទ្បំ តូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា និង​ទី​៣-​ឈ្មោះ ហេ​ប ហិល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​។ បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ឲ្យ​ត្រ​ទ្ប​ប់​ទៅ​លំនៅដ្ឋាន​វិញ​រៀងៗ ខ្លួន​៕​

ចំនួនអ្នកទស្សនា

    20615657

  • ថ្ងៃនេះ2391
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58051
  • ខែនេះ173201
  • ឆ្នាំនេះ173201
  • សរុប20615657