ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌឫស្សីកែវបាន ស្រាវជ្រាវឈានដល់បើកការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រភេទបាញ់អាប៉ោង) មួយកន្លែងនៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្រុម០៦ ភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានឃាត់ខ្លួនអ្នកញៀនល្បែង២នាក់រួមមានទី១-ឈ្មោះ ចាន់ តុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរធ្វើសំណង់ (អ្នកលេង) ទី២-ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរកម្មករសំណង់ (អ្នកលេង)។
ដោយឡែកអ្នកចាត់ចែងបើកលេងបានរត់គេចខ្លួនបាត់។ ដកហូតវត្ថុតាងរួមមានៈ ចានសំរាប់បាញ់អាប៉ោងមួយ, ផ្តិលដែកសម្រាប់ក្របមួយ, ប្រាក់ខែ្មរចំនួន៦ម៉ឺនរៀល)។
បច្ចុប្បន្នកម្លាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕