ជនបរទេសម្នាក់ស្លាប់ដោយសារ ជំងឺហើមសួត

10-July-2018 | ដោយ ពលមនសិការ

សៀម​ម​រាប​៖​នៅវេលា​ម៉ោង​ប្រហែល​១៨​និង​១០​នាទី ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ស្ថិតនៅ​ភូមិ មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប មាន​ជនបរទេស​ម្នាក់​បាន​ស្លាប់​។ តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ DRAYCOTT JOHN DENNIS ភេទ​ប្រុស កើត​ឆ្នាំ​១៩៤៧ ជនជាតិ​អង់គ្លេស

​មុខរបរ ចូលនិវត្តន៍​ស្នាក់​នៅផ្ទះ​ជាមួយ​ប្រពន្ធ​(​មិនបាន​រៀបការ​)​ជនជាតិខ្មែរ នៅ​ភូមិ បុស្ស​ក្រឡាញ់ សង្កាត់ ជ្រាវ ក្រុង​/​ខេត្ត សៀមរាប​។​

​តាម​ការបំភ្លឺ​របស់​ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ជនរងគ្រោះ​មាន​អាកា​រៈហ​ត់​ខ្លាំង​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប រហូតដល់​វេលា​ម៉ោង​ប្រហែល​១៨​និង​១០​នាទី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

​សមត្ថកិច្ច​បានបញ្ជាក់​បន្ថែមទៀតថា​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​និង​ការពិនិត្យ​របស់លោក​វេ​ជ្ជ​បណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ជំងឺ​ហើម​សួត​រ៉ាំរ៉ៃ​(​របេង​សួត​)​។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យរុស្ស៊ី​)​រាជធានី​ភ្នំពេញ​តាម​សំណូមពរ​របស់​ក្រុមគ្រួសារ​និង​តំណាង​ស្ថានទូត ៕

 

ចំនួនអ្នកទស្សនា

    20615707

  • ថ្ងៃនេះ2441
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58101
  • ខែនេះ173251
  • ឆ្នាំនេះ173251
  • សរុប20615707