កុមារីរងគ្រោះម្នាក់បានស្លាប់ដោយសារអួលបាយកក នៅឃុំស្វាយស

11-July-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​៖​ ជនរងគ្រោះ​ឈ្មោះ ឌី​ន ធីតា ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​អួល​បាយកក​ស្លាប់ កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោម​ដើម​ផ្កា ស្ថិត​ក្នុងភូមិ​ឃុំ​របស់ខ្លួន​រស់នៅ​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ កុមារ​រងគ្រោះ​ឈ្មោះ ឌី​ន ធីតា បាន​ដួស​បាយកក មួយ​ចាន​យកមក​ហូប នៅក្រោម​ដើម​ផ្កា​មុខផ្ទះ ខណៈពេល​ជនរងគ្រោះ​កំពុង​ហូប​ស្រាប់តែ​អួលបាយ ភ្លាមៗ​កុមារ​រងគ្រោះ ក៏រ​ត់ទៅ​ឲ្យ​ម្តាយមីង​ជួយ​រឹត​ខ្នង ក្រុមគ្រួសារ​ឃើញ​លក្ខណៈ​មិន​ប្រក្រតី ក៏​បញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្វាយស ពេលទៅដល់​មណ្ឌល​សុខភាព គ្រូពេទ្យ​បានបញ្ជាក់​ថា ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​ហើយ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​។​

​លោក​វរសេនីយ៍ឯក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា តាម​ការពិនិត្យ​នៅ​កន្លែងកើតហេតុ​របស់​ស​ម​ត្ថ​កិច្ច​និង​អា​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាងថា ជនរងគ្រោះ​ឈ្មោះ ឌី​ន ធីតា ពិតជា​បាន​ស្លាប់​ដោយ​ករណី​អួលបាយ នៅ​ចំណុច​ខាងលើ​ពិតប្រាកដ​មែន ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​និង​យកចិត្តទុកដាក់​បំផុត​របស់​សមត្ថកិច្ច​ជំនាញ រួចមក​សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ចំនួនអ្នកទស្សនា

    20615677

  • ថ្ងៃនេះ2411
  • ម្សិលមិញ9421
  • សប្តាហ៍នេះ58071
  • ខែនេះ173221
  • ឆ្នាំនេះ173221
  • សរុប20615677