មុខសញ្ញា​ចែកចាយ​និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ខុសច្បាប់​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចាប់​ឃាត់ខ្លួន​

11-July-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​៖ សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំរើន​ផល​បាន​បង្ក្រាប​ចាប់បាន​មុខសញ្ញា​ចែក​ចាន​និង​សារ​ទុក​នៅ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​២​នាក់​នៅ​ចំណុច​មាត់​ប្រឡាយទឹក​ស្ថិតក្នុង​ភូមិ​លាវ សង្កាត់​ចំរើន​ផល ក្រុង​.​ខេត្តពោធិ៍សាត់​។​

​លោក​អនុសេនីយ៍ឯក​អ៊ិត រិ​ទ្ធិ អធិការរង​ទទួលបន្ទុក​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​បានឱ្យដឹងថា ការចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​នេះ សមត្ថ​កិ​ច្ធ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៤៧​នាទី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទឹក​ស្ថិត​ក្នុងភូមិ​សង្កាត់​ខាងលើ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​វរសេនីយ៍ឯក យឹម ស៊ា​ង​ហៃ អធិការនគរបាល​ក្រុង និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ចាប់បាន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​២​នាក់ ទី​១-​ឈ្មោះ​សុខ វិឆ័យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី​២-​ឈ្មោះ​ពិន ផាន់​ណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិពាល​ញែក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។​

​លោក​អ៊ិត រិ​ទ្ធ បាន​បន្តថា ក្រោយពេល​ចាប់​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១​កញ្ចប់​ធំ ដកហូត​បាន​ទូរ​ស័​ទ្ធ​ដៃ​ចំនួន​៣​គ្រឿង​។​

​លោក​អធិការរង​បាន​បន្តទៀតថា នេះ​ជា​មុខសញ្ញា​សកម្ម​ខាង​ចែកចាយ​និង​លក់​ថ្នាំញៀន​កន្លងមក និង​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រមាញ​ចាប់​យកមក​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 

 

ចំនួនអ្នកទស្សនា

    20615227

  • ថ្ងៃនេះ1961
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57621
  • ខែនេះ172771
  • ឆ្នាំនេះ172771
  • សរុប20615227