ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា បាន​បើករថយន្ត​ប្រដេញ​រថយន្ត​ដឹកទំនិញ​រួច​បាន​ដក​កាំភ្លើង​ខ្លីម៉ាក k54​បាញ់​២​គ្រាប់​

11-July-2018 | ដោយ ពលមនសិការ

សៀមរាប​៖ នគរបាល​ស្រុក​ស្វាយ​លើ​បាន​ឃាត់ខ្លួន​ចាងហ្វាង​កាសែត​"​ដំណឹង​កម្ពុជា​"​ម្នាក់​ដែល​បាន​បើករថយន្ត​របស់ខ្លួន​ប្រដេញ​រថយន្ត​ដឹកទំនិញ​រួច​បាន​ដក​កាំភ្លើង​ខ្លីម៉ាក​k54​មក​ភ្ជុង​ជនរងគ្រោះ​និង​បាញ់​គម្រាម​ចំនួន​២​គ្រប់​។ តែ​សំណាងល្អ​មិនត្រូវ​ជនរងគ្រោះ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៨​និង​០៥​នាទី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ស្នាក់​សាខា​ស្នាក់ការ​កាសែត "​ដំណឹង​កម្ពុជា​"​នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង​ច​ន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១១​នេះ​ថា មាន​ករណី​ផ្ទុះអាវុធ​បាញ់​គំរាម លើ​ជនរងគ្រោះ​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​ព្រះវិហារ ខេត្ត ព្រះវិហារ បង្ករ​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ ចាងហ្វាង​កាសែត​"​ដំណឹង​កម្ពុជា​" មាន​ទីលំនៅ ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​បន្តថា អង្គហេតុ​នៃ​រឿង​នៅវេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​ជនរងគ្រោះ​បាន​បើកឡាន ដឹក​ឥ​វ៉ាន់​ពី​ខេត្តព្រះវិហារ​មក​ខេត្តសៀមរាប ដល់​វេលា​ម៉ោង​បី​រសៀល​បានដាក់​ឥ​វ៉ាន់​រួច​ត្រង់ចំនុច​ផ្លូវ​៦០​ម៉ែត្រ រួច​បន្តទៅ​ហូបបាយ ពេលបាយ​រួច​ក៏​ត្រឡប់មក​ខេត្តព្រះវិហារ​វិញ​។​

​ដោយមាន ម៉ូយ​ជិះ ជាមួយគ្នា​ពីរ​នាក់ ហើយ​បើក​ចេញពី​ខេត្តសៀមរាប​ឆ្ពោះទៅ​ខេត្តព្រះវិហារ លុះ​បើក​ដល់​ខាងជើង ផ្សារ​ស្វាយ​លើ​ថ្មី ស្រុក​ស្វាយ​លើ ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​បើកឡាន​ម៉ាក​កា​ម៉ា​រី សេរី​ឆ្នាំ​2007(​ហាយ​ព្រី​ត​)​ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2AM-1240 តាម​ពីក្រោយ​ជនរងគ្រោះ​ពេល​បើក​ដល់​ចំណុច​ខាងកើត​ស្នាក់ការ​បរិស្ថាន​ក្បាល​ប្រើស​ឡាន​ជនសង្ស័យ បាន​ឡើង​វ៉ា​ឡាន​ជនរងគ្រោះ​ឡើង​ទន្ទឹមគ្នា រួច​ជនសង្ស័យ​បាន​បើក​កញ្ចក់​ឡាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់ ជនរងគ្រោះ​រួច​ស្រែកជេរ​ជនរងគ្រោះ​ថា អា​ហែង​ឈ្លើយ​ឆាប់​ឈប់​ឡាន​ភ្លាម ដោយ​ជនរងគ្រោះ​មិនមាន​រឿង​ហើយ​ភ័យ ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន​។ ចំណែក ជនសង្ស័យ​ក៏​បន្ថែម​ល្បឿន​ដូចគ្នា បន្ទាប់មក​ក៏បាន​យក​កាំភ្លើង​បាញ់​គំរាម​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​គ្រាប់ ពេលនោះ​ជនរងគ្រោះ​បាន​បើកឡាន​បន្ត​មិន​ហ៊ាន​ឈប់​ទេ ហើយ​ជនសង្ស័យ​ក៏​នៅតែ​បើក​តាម​បន្តទៀត​លុះ​បើក​ដល់​ចំនុច​ការដ្ឋាន​ន​កិន​ថ្ម​ក្បែរ​អង់​តែ​ន​ទូរស័ព្ទ​ភ្នំ​ក្បាល​ប្រើស​ភូមិ​អង្កាញ់​ឃុំ​ស្វាយ​លើ ជនសង្ស័យ​បាន​វ៉ា​ទៅមុន​ហើយ​ឈប់​ឡាន​ពីមុខ​ឡាន​ជនរងគ្រោះ បើកទ្វា​ឡាន​ចុះមក​ហើយ​មាន​កាន់​កាំភ្លើងខ្លី​ទើប​ជន​រង​គ្រោៈ​ស្គាល់ឈ្មោះ ឆោម ស៊ីថា ជា​អ្ន​កាសែត​ធ្លាប់​ទារប្រាក់​ដឹកឈើ​តាមផ្លូវ ឃើញ​ដូចនេះ​ជនរងគ្រោះ​បាន​បើកឡាន​អែប​ចំរាក់​ផ្លូវ​រួច​បន្ថែម​ល្បឿន​ទៅមុខទៀត ស្របពេលនោះ ជនសង្ស័យ​បាន​ស្រែកថា​អា​ហែង​ឈប់​ភ្លាម ជនរងគ្រោះ​មិន​ឈប់ ទើប​ជនសង្ស័យ​បាន​បាញ់​គំរាម​មួយ​គ្រាប់​ទៀត ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​ក៏​បើកឡាន​យ៉ាង​លឿន​ចេញពី​ទីនោះ​។ ពេល​ទទួលបាន​ព័ត៌មាន​សមត្ថកិច្ច​យើង​បាន​ទៅដល់​កន្លែង​កើត​ហេ​ត​ធ្វើការ​ពិនិត្យ​និង​ចាប់យក​សំបក​គ្រាប់ ប្រភេទ​អាវុធខ្លី ចំនួន​មួយ​សំបក​គ្រាប់​មក​រក្សាទុក​។ បន្ទាប់មកទៀត​ដោយមាន​រាយការណ៍​ពី​ជនរងគ្រោះ​ទៅ​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ​និង បានដាក់​បណ្តឹង​នៅ​អធិការនគរបាល​ស្រុក​ស្វាយ​លើ ទើប​កម្លាំង​នគរបាល​យើង​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក សឹក​រង​ស្រុក បាន​ឃាត់​រថយន្ត និង​ជនសង្ស័យ​ធ្វើការ​ឆែកឆេរ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​លោក កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដើម្បី​សាក​បន្ត​នីតិវិធី​។​

​ករណី​លោក​ឆោម ស៊ីថា ចាងហ្វាង​កាសែត​"​ដំណឹង​កម្ពុជា​" រូបនេះ​មាន​ពលរដ្ឋ​និង​សមត្ថកិច្ច​ប្រាប់ថា​តែង​បើកឡាន​ប្រដេញ​រថយន្ត​គ្រប់​ប្រភេទ​មិន​ថា​យប់​ឬ​ថ្ងៃ​ឡើយ​ដើម្បី​ជំរិត​ទារប្រាក់​ពី​រថយន្ត​ដឹកទំនិញ​និង​រថយន្ត​ដឹកឈើ​ជា​យូរ​ឆ្នាំ​មកហើយ​។ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​និង​ក្រសួង​ពាក់ព័ន្ធ​មេត្តា​ចុះមក​ពិនិត្យមើល​ជន​មួយ​ក្តាប់​តូច​ដែល​កាន់​កាត​កាសែត​ធ្វើ​ខុស​ក្រមសីលធម៌​និង​ខូច​ដល់​អ្នកកាសែត​គេឯង​ដែល​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​យ៉ាង​ខ្ចា​ប់​ខ្ជួន​។ ប្រភព​បន្តថា​ទីតាំង​ដែល​អ្នកកាសែត​អាធិបតេយ្យ​ទាំងនេះ​តែង​ឈរជើង​គឺ​នៅ​ស្រុក​ស្វាយ​លើ​និង​ស្រុក​វ៉ារិន​នៃ​ខេត្តសៀមរាប​។​

​ប្រភព​បន្តថា​ការដែល​ធ្វើ​ឲ្យ​អ្នកកាសែត​ទាំងនេះ​មក​ដេក​ត្រាំត្រែង​តាមផ្លូវ​ចាំ​យកលុយ​នេះ​គឺ​ដោយសារ​មានការ​បើក​ឲ្យ​រថយន្ត​ដឹកឈើ​ចេញ​រាប់រយ​ឡាន​ក្នុង​មួយថ្ងៃៗ​ជា​ថ្នូរ​និង​លុយ​រាប់លាន​រៀល ។ ជាពិសេស​នោះ​គឺ​ដោយមាន​លោក​ម៉ែន វុទ្ធី ហៅ​ឡយ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ​ទើប​និង​ឡើង​ថ្មី អាង​ខ្សែ​លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប នៅ​ជួយ​កាង​ផង​នោះ ទើប​គេ​ឃើញ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេះតែ​កើតមាន​ឥតឈប់ឈរ​ឡើយ ៕​

ចំនួនអ្នកទស្សនា

    20615417

  • ថ្ងៃនេះ2151
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57811
  • ខែនេះ172961
  • ឆ្នាំនេះ172961
  • សរុប20615417