ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០២និង៣០នាទី។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យជនសង្ស័យចំនួន០៦នាក់រួមមានៈទី១-ឈ្មោះ ខុន ហៀប ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២-ឈ្មោះ ផាន កូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះ អឿន រ៉េ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ, ទី៤-ឈ្មោះ ស្វាយ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន័យ, ទី៥-ឈ្មោះ អ៊ី តូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងទី៦-ឈ្មោះ ញើ ភី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
សម្ភារៈដកហូត៖ម៉ូតូចំនួន០៣គ្រឿង (១-ម៉ូតូម៉ាកMSX គ្មានស្លាកលេខ , ២-ម៉ូតូម៉ាកនិច ពាក់ស្លាកលេខសៀមរាប 1T-5451 , 3-ម៉ូតូម៉ាកហ្សូមមឺរ ពាក់ស្លាកលេខ1k-7729 ។
លោកអធិការខណ្ឌបន្តថា មុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អមល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចខាងលើ បានឃើញជនសង្ស័យចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿងឌុបគ្នាតាមផ្លូវ ក្នុងនោះ០១គ្រឿង គ្មានស្លាកលេខ ដោយមានការសង្ស័យកម្លាំងល្បាតយើង បានឃាត់ម៉ូតូឲ្យឈប់ដើម្បីសាកសួរ រួចនាំខ្លួនជនសង្ស័យទាំង០៦នាក់ យកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕