បន្ទាយមានជ័យ៖កាលពីល្ងាចថ្ងៃអាទិត្យទី១៥ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយឯកឧត្តម អ៊ុ រាត្រី អភិបាលរងខេត្តព្រមទាំងភរិយាថ្នាក់ដឹកនាំបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ព្រះសង្ឃ ចំនួនជាង២០០អង្គ/នាក់នៅវត្តសាមគ្គីមានជ័យនៅភូមិសន្តិភាព ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជីវភាពប្រជាពលរដ្ឋធូរធារ ជាពិសេសបានប្រែក្លាយតំបន់វិស័យប្រយុទ្ធបង្ហូរឈាមខ្មែរ និងខ្មែរ ទៅជាតំបន់សេដ្ឋកិច្ចនិងអភិវឌ្ឍ ។
ជាមួយនឹងប្រជាពលរដ្ឋមានជីវភាពធូរធារខាងអាណាចក្រ និងពុទ្ធចក្រតាមរយៈការលះបង់នូវទ្រព្យធនធានពីប្រជាពលរដ្ឋមកចូលរួមកសាងវត្តអារាមដែលជាកន្លែងគោរពបូជានិងរៀនសូត្រឲ្យរីកចម្រើនដូចគ្នាដែរ ។
ជាមួយគ្នានេះដែរ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានថ្លែងអំណរគុណនិងដឹងគុណដល់សមាជិក សមាជិកាដែលបានចូលរួមថែរក្សាសន្តិភាពហើយសូមបន្តថែរក្សាសន្តិភាពនេះអញ្ជើញទៅបោះឆ្នោតគាំទ្រសម្តេចតេជោហ៊ុន សែន នៅថ្ងៃទី២៩ ខែកកក្កដា ឆ្នាំ២០១៨ នៅលំដាប់លេខរៀងទី២០ ស្រួលចាំ ស្រួលគិត ស្រួលគូស ដើម្បីសម្តេចតេជោហ៊ុន សែន បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
ជាមួយគ្នានេះដែរ ទឹកចិត្តសុទ្ធាជ្រះថ្លាដោយឃើញផ្លូវធ្វើដំណើរទៅកាន់វត្តសាមគ្គីមានជ័យ មានការលំបាកលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានប្រគេននូវផ្លូវក្រាលថ្មមិច០១ខ្សែប្រវែង៣៣០០ម៉ែត្រដើម្បីសម្រួលការធ្វើដំណើរផងដែរ ៕