អាជ្ញាធរខេត្តកំពង់ធំ ប្រារព្ធពិធីអបអសាទរខួប១ឆ្នាំ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក

16-July-2018 | ដោយ ពលមនសិការ

កំពង់ធំ​៖ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ធំ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតីភាព​ពិធី​ព្រឹត្តិការណ៍​អបអ​សាទរ​ខួប​១​ឆ្នាំ នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រាសាទ​យាយ​ព័ន្ធ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​ដោយមាន​ការអញ្ជើញ​ចូលរួម លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង ៣​អង្គភាព សម្ព័ន្ធ​យុវជន កាយ​រិ​ទ្ធ​កម្ពុជា និង​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ដ​កំពង់ធំ បាន​អញ្ជើញ​មានប្រសាសន៍ សំណេះសំណាល ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​អាជ្ញាធរ​អប្សរា ដែល​បាន​គាំទ្រ​ជំរុញ​ការ​ប្រារព្ធ​ពិធី ព្រឹត្តិការណ៍ អបអ​សាទរ ខួប ១​ឆ្នាំ នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដោយមាន​ភាព​រីករាយ​ក្រៃលែង​បំផុត ឯកឧត្តម​លោក ជំទាវ បង ប្អូន ប្រុស​ស្រី ហើយ​យើងទាំងអស់គ្នា បានដឹងហើយថា ការអនុវត្តន៍ គោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​យើង​ទទួលបាន សុខសន្តិភាព យ៉ាង​ពេញលេញ ហើយ​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​ប្រទេស កម្ពុជា មានការ​រីកចម្រើន​គ្រប់​វិស័យ​។ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​សមិទ្ធផល ជាច្រើន ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជ ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជីវភាព​រីកចម្រើន​ជា​លំដាប់ ជាក់ស្ដែង ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច ខ្ពស់ជាង ៧% នៅ​ឆ្នាំ​២០១៧ ហើយ​អត្រាកំណើន នៃ​សេដ្ឋកិច្ច ៧.១% និង​ឆ្នាំ​២០១៨​នេះ យោងតាម​ការប៉ាន់ប្រមាណ​ក្នុង​រង្វង់ ៧%​បន្ថែមទៀត វិស័យ​ចំបង​ជាច្រើន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានកា​រីកចម្រើន​ដូចជា កសិកម្ម សេវាកម្ម ទេសចរណ៍ សហគ្រាស សំណង់​រោងចក្រ​កាត់ដេរ ដែល​ធ្វើ​ឲ្យ​ប្រទេស​យើង មានការ​រីកចម្រើន​
​គួរ​ឲ្យ​កត់សម្គាល់​។​

​ឯកឧត្តម​អភិបាល បានលើកឡើង ពី​សកម្មភាព តស៊ូ​ដាក់ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ជា​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ពុះពារ​លះបង់ កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី រួមជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អ្នកពាក់ព័ន្ធ​រួមជាមួយ​ឯកសារ​ចំនូ​ន​ទៀត ប្រាសាទសំបូរព្រៃគុក ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ជា​ផ្លូវការ​។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​សូម​អញ្ជើញ​ចូលរួម​បោះឆ្នោត ដែលជា​កាតព្វកិច្ច​រប​ស់​យើងទាំងអស់គ្នា ឲ្យ​បាន​គ្រប់ៗ​គ្នា ។​

​សូមបញ្ជាក់ថាៈ​តំបន់​ប្រាសាទសំបូរព្រៃគុក ស្ថិត​ក្នុងភូមិ សំបូរ ឃុំ សំបូរ ស្រុក ប្រសាទ​សំបូរ ខេត្តកំពង់ធំ ។ តំបន់​ប្រាសាទសំបូរព្រៃគុក ជា​រាជធានី​ចាស់​បុរាណ​ឈ្មោះថា ឥសាន​បុ​រៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។ ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់​ថ្មបាយក្រៀម​និង​ថ្មភក់ ដែល​លំអ​រលើ​ជញ្ជាំង​ប្រាសាទ​ហើយ​ត្រូវបាន​កសាងឡើង​នៅ​រជ្ជកាល​ព្រះបាទ ឥសាន​វរ្ម័នទី​១ ក្នុង​សតវត្ស​ទី​៧ ៕

 

 

ចំនួនអ្នកទស្សនា

    20613947

  • ថ្ងៃនេះ681
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56341
  • ខែនេះ171491
  • ឆ្នាំនេះ171491
  • សរុប20613947