មេក្លោង​ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៧) សហការ​ជាមួយ​កម្លាំង នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាប់ខ្លួន​

16-July-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖ មេក្លោង​ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​៧) សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សៀង ណុល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​២០​និង​៤០​នាទី នៅ​ចំណុច​ស្ថានីយ៍​បញ្ចូល​ហ្គាស ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែលជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ទាំង​២​នាក់​រួមមាន​ទី​១-​ឈ្មោះ វណ្ណ លីន ភេទ​ស្រី ជនជាតិខ្មែរ អាយុ​២៧​ឆ្នាំ និង​ទី​២-​ឈ្មោះ ម៉ៅ ស៊ី​ធាន ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២៩​ឆ្នាំ​។​

​ភស្តុតាង​ដកហូត​រួមមានៈ​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ១៩៨៨.៦g​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕​

ចំនួនអ្នកទស្សនា

    20613697

  • ថ្ងៃនេះ431
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56091
  • ខែនេះ171241
  • ឆ្នាំនេះ171241
  • សរុប20613697