កណ្តាល៖មុខសញ្ញាប្លន់ម៉ូតូ៤នាក់ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងសហការជាមួយកម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងកានគរបាលខេត្តកណ្ដាលឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០០និង៣៦នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។
យោងតាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកស្អាងលោវរសេនីយ៍ឯក សេង សុជាតិ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ខ្វែក សុភ័ក្ដ្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកត្រែងឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល។
ចំណែកក្រុមជនសង្ស័យចំនួន០៧នាក់ៈ១.ឈ្មោះ រិន វ៉ាន់ឌី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ បច្ចុប្បន្ននៅផ្ទះជួល ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អង ខេត្តកណ្ដាល។
២.ឈ្មោះ ខៀវ គីមឡុង ភេទប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣.ឈ្មោះ លីម គីមទ្រី ភេទប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរៈមិនពិតមានទីលំនៅភូមិក្រពើហាលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៤.ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៥.ឈ្មោះរស្មី វិសាល ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។
៦.ឈ្មោះ រឿន ដារ៉ុង ភេទ ប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)
៧.ឈ្មោះ ពន្លឺ ហៅ តឿ ភេទ ប្រុស អាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្ដាល(គេចខ្លួន)។
វត្ថុតាងចាប់យកៈម៉ូតូចំនួន០២គ្រឿង(១.ម៉ាកHONDA c125 ផលិតឆ្នាំ2009 ឡើងតែម២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ1A-8303 ស្វាយរៀងជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ២.ម៉ាកHONDA C125 ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខរបស់ជនសង្សយ័ធ្វើសកម្មភាព), ទូរស័ព្ទដៃមួយគ្រឿង ម៉ាកNចុចពិល(ជារបស់ឈ្មោះខៀវគីមឡុង)។
ប្រភពដដែលបន្តថានៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើជនរងគ្រោះជិះម៉ូតូម៉ាកHONDA C125 ផលិតឆ្នាំ២០១៨ មកដល់ភូមិកោះគរ ឃុំរកាខ្ពស់ ត្រូវបានជួបក្រុមជនសង្ស័យខាងលើ (ជិះម៉ូតូ៣គ្រឿង)ធ្វើសកម្មភាពដេញវាយជនរងគ្រោះរហូតមកដល់ភូមិព្រែកត្រែង ឃុំសិត្បូក៏ដួលម៉ូតូភ្លាមនោះជនរងគ្រោះស្រែកថាចោរៗទើបមានប្រជាពលរដ្ឋចេញមកជួយ រំពេចនោះជនសង្ស័យបានឡើងជិះម៉ូតូគេចខ្លួនដោយបន្សល់ ទុកម៉ូតូចំនួន០១គ្រឿងនៅកន្លែងកើតហេតុជារបស់ជនសង្ស័យ(វ៉ាន់ឌី)។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍សិត្បូ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក សេង សុជាតិ អធិការ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ឈ្មោះ រិន វ៉ាន់ឌី បានសារភាពពីបក្ខពួករបស់ខ្លួន។ ដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្ដាល។ កម្លាំងនគរបាលស្រុកស្អាងបានបន្ដសហការជាមួយកនម្លាំងនគរបាលអធិការដ្ឋានក្រុងតាខ្មៅ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងកានគរបាលខេត្តកណ្ដាល។ បានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន០៣នាក់ទៀតមានៈ
១.ឈ្មោះលីម គីទ្រី ភេទ ប្រុស អាយុ ១៧ឆ្នាំ
២.ឈ្មោះខៀវ គីមឡុង ភេទ ប្រុស អាយុ ១៨ឆ្នាំ
៣.ឈ្មោះ បូរី គឹមហំ ភេទប្រុស អាយុ ១៨ ឆ្នាំ
ជនសង្ស័យទាំង០៤ បានសារភាពថាពួកខ្លួនពិតជាបានដេញវាយប្លន់យកម៉ូតូកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០០និង៣៦នាទី នៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ប្រាកដមែន។ ហើយកន្លងមកក្នុងខែ៤ ខែ៦និង ខែ៧ឆ្នាំ២០១៨(នៅចន្លោះម៉ោង២៣និង១០នាទី និងម៉ោង០១និង០៥នាទី) ក្រុមរបស់ខ្លួនទាំង០៧នាក់ធ្លាប់ធ្វើសកម្មភាពវាយ គប់ដុំថ្មប្លន់យកម៉ូតូចំនួន០៧លើកក្នុងនោះមិនបានសម្រេចចំនួន០២លើកនិង បានសម្រេចចំនួន០៥លើក គឺបានម៉ូតូចំនួន០៥គ្រឿង(ZOOMER ០២គ្រឿង, ស្កុបពី ០១គ្រឿង,HONDA C125 ០២គ្រឿង)។ រួចយកទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅតាមផ្លូវម្ដុំបឹងត្របែកភ្នំពេញ។
ដោយធ្វើសកម្មភាពនៅចំណុច លើផ្លូវជាតិលេខ២១ ស្រុកស្អាង ចំនួន០៦លើក និងនៅគល់ស្ពានព្រែកសំរោងត្រើយខាងកើតទន្លេបាសាក់បានសម្រេច ចំនួន០១លើក។ ចំពោះជនសង្សយ័ទាំង០៤នាក់ខាងលើកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាងកំពុងកសាងប្រមូលផ្ដុំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕