នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​ក្រុម​ឆក់​បាន​២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​

17-July-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​ទូរស័ព្ទដៃ​)​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​និង​៣០​នាទី ស្ថិតនៅ​ចំណុច ផ្លូវជាតិ​លេខ​៦ ស្តុ​បលោក​ឧក​ញ្ញា​លី យ៉ុង​ផាត់ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក សៀម សុត្ថា​វុ​ធ អធិការនគរបាល​ខ​ណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ ឡូត សុផាត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២-​ឈ្មោះ ព្រុំ វិចារ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ភូមិ​សំរោង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ តូច សុផល ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុង​វត្ត​ខ្ទរ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ មុខរប​អាចារ្យវត្ត​ខ្ទរ​។​

​លោក​អធិការ​បន្តពេល​ក្រុម​ជនសង្ស័យ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ជាមួយ​ជនរងគ្រោះ ហើយ​បានឃើញ​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ទុក​ក្នុង​ហោប៉ៅ​អាវ ទើប​ជនសង្ស័យ​ឈ្មោះ ឡូត សុផាត (​ដៃដល់​) និង​ឈ្មោះ ព្រុំ វិចារ (​អ្នកបើក​ម៉ូតូ​) ធ្វើ​សកម្មភាព​ឆក់យក​តែម្តង ក្រោយពី​ធ្វើ​សកម្មភាព​បាន​ហើយ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​បើក​ម៉ូតូ​រត់គេចខ្លួន​សំដៅ​មក​រង្វង់​មូល​ស្ពាន​បា​ឡេ​ជ្រោយចង្វារ លុះ​ធ្វើដំណើរ​មកដល់ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បានតែ​ម្តង​។​

​សម្ភារៈ​ដក​ហូ​តៈ​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ផលិត​ឆ្នាំ​២០១៨ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 1CX-2805 លេខ​តួ លេខ​ម៉ាស៊ីន 5195521, ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង ពណ៌​ស (​របស់​ជនរងគ្រោះ​ឈ្មោះ តូច សុផល​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ជ្រោយចង្វារ​ដើម្បី​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី ៕

 

ចំនួនអ្នកទស្សនា

    20614037

  • ថ្ងៃនេះ771
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56431
  • ខែនេះ171581
  • ឆ្នាំនេះ171581
  • សរុប20614037