ឧត្តរមានជ័យ៖ នៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០១៨ នៅវេលាម៉ោង១៤និង២៤នាទី មានកើតឡើងករណីធ្វើអត្តឃាត (ចងករសំលាប់ខ្លួន) នៅត្រង់ចំណុចក្នុងផ្ទះរបស់សាកសព ឈ្មោះ មី សុខាល័យ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយយកខ្សែគោរប្រវែងប្រហែល១,៥០ម៉ែត្រ ចងភ្ជាប់ទៅនឹងថ្នឹមដំបូលផ្ទះ បណ្តាលអោយស្លាប់ ប្រហែល ១០ម៉ោងមុន។
ក្រោយបានទទួលដំណឹងពីប្រពន្ធជនរងគ្រោះ ពេលនោះកំលាំងប៉ុស្តិ៍នគរបាលអូរស្មាច់ សហការជាមួយមន្ត្រីពេទ្យមណ្ឌលសុខភាព និងមេភូមិ បានចុះធ្វើការត្រួតពិនិត្យធ្វើកុសល់វិច្ច័យ លើខ្លួនសាកសពឃើញថា នៅលើខ្លួនសាកសពពុំមានឃើញស្នាកស្នាមអ្វីឡើយ ប្រដាបបន្តពូជរបស់សាកសពពិនិត្យឃើញមានទឹកកាមហូរចេញមកដានសើមខោក្នុង សន្និដ្ឋានថាការស្លាប់នេះ ដោយសាធ្វើអត្តឃាត។ក្រោយពីពិនិត្យរួចបានធ្វើកំណត់ហេតុប្រគល់សពជូនប្រពន្ធសព ឈ្មោះ ហួយ សាអែម អាយុ ៥៥ឆ្នាំ ត្រូវជាប្រពន្ធ មានកូនចំនួន ០៤នាក់ ស្រី ២នាក់ យកទៅធ្វើបុណ្យតាមប្រពៃណី។សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលមកពីមានវិបត្ត ក្នុងក្រុមគ្រួសារ ៕