អាជ្ញាធរខេត្តកំពង់ចាម ប្រារព្ធទិវាអបអរសាទរ បុណ្យរុក្ខទិវា ៩កក្កដា ២០១៨

19-July-2018 | ដោយ ពលមនសិការ

កំពង់ចាម៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរបុណ្យរុក្ខទិវា ៩កក្កដា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណវិទ្យាល័យសម្ដេចជូនណាត ស្ថិតនៅភូមិត្រគួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរងស្រុកកំពង់សៀម លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក កងប្រដាប់អាវុធទាំង៣ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បងប្អូនប្រជាពលរដ្ឋ សរុបចំនួន៦៨៥នាក់ ស្រី៣៨៤នាក់ ៕

 

ចំនួនអ្នកទស្សនា

    20615517

  • ថ្ងៃនេះ2251
  • ម្សិលមិញ9421
  • សប្តាហ៍នេះ57911
  • ខែនេះ173061
  • ឆ្នាំនេះ173061
  • សរុប20615517