ស្នងការនគរបាលខេត្តតាកែវ បានជួបសំណេះសំណាលជាមួយ កម្លាំងក្រោមឱវាទ ដើម្បីបង្កើនកិច្ចកាពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសការពារយុទ្ធនាការឃោសនាបោះឆ្នោត

19-July-2018 | ដោយ ពលមនសិការ

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តតាកែវ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានជួបសំណេះសំណាលជាមួយនាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្រុង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ និងកម្លាំងអន្តរាគមន៍ កម្លាំងប្រឆាំងបាតុកម្ម ដើម្បីបង្កើនកិច្ចកាពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសការពារយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានប្រគល់ម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់វី ថ្មីស្រឡាងចំនួន ១០០គ្រឿង ដែលក្រសួងមហាផ្ទៃផ្តល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ប៉ុស្តិ៍ទូទាំងខេត្តតាកែវ។

ក្នុងឱកាសប្រគល់ម៉ូតូនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់អស់លោកជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលទើបទទួលម៉ូតូថ្មី ត្រូវចេះថែរក្សាម៉ូតូនេះអោយបានល្អប្រសើរជាប្រយោជន៍ ដើម្បីប្រើប្រាស់អោយបានយូរអង្វែង ក្នុងការធ្វើដំណើរចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ មិនត្រូវយកទៅប្រើប្រាស់ជាលក្ខណៈឯកជនឡើយ។

ឯកឧត្តម ស្នងការបានរំឭកថា ការចែកជូនម៉ូតូដល់នាយប៉ុស្តិ៍នេះមិនមែនជាលើកទីមួយនោះទេ គឺរបបរបស់ក្រសួងមហាផ្ទៃមានចំនួន០៤លើកមកហើយ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់នគរបាលប៉ុស្តិ៍ ក្នុងការចុះបម្រើប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ៕

ចំនួនអ្នកទស្សនា

    20613667

  • ថ្ងៃនេះ401
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56061
  • ខែនេះ171211
  • ឆ្នាំនេះ171211
  • សរុប20613667