កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជួញដោយខុសច្បាប់នៅសារធាតុញៀន

19-July-2018 | ដោយ ពលមនសិការ

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ជួញ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ទោ គួ​ក សុខ​ហួរ អធិការរង​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទី​១-​ឈ្មោះ សំ កប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។ ទី​២-​ឈ្មោះ ភោគ សំអាត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​ជាង​ពិ​ដាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ សម្ភារៈ​វត្ថុតាង​ចាប់យក ៖​ក្រាម​ស​ថ្លា​ចំនួន​០៤​កូន​ថង់​ធំ និង​ទូរ​សព្ទ័​ដៃ​ចំនួន​០២​គ្រឿង ។​

​លោក​អធិការ​ង​បន្តថា មុនពេល​កើតហេតុ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា​នៅ​ចំណុច​ខាងលើ​មានការ​ជួញដូរ​ថ្នាំញៀន ក្រោយពី​ទទួល​ព័ត៌មាន សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​ចំណុចកើតហេតុ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្នោះ សំ កប​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​វត្ថុតាង​ក្រាម​ព៌​ណ ស ថ្លា​ចំនួន​០១​កញ្ចប់​ថង់​ធំ​ល្មម ដាក់​ក្នុង​ស្រោមសំបុត្រ​ដោយ​ឲ្យ​ជនសង្ស័យ​ឈ្មោះ​សំ កប​ផ្តិតមេដៃ​ទទួលស្គាល់​រួច​នាំខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ សំ កប​បាន​សារភាពថា​ខ្លួន​បាន​ទិញ​ថ្នាំញៀន​នេះ​ពី​ឈ្មោះ ភោគ សំអាត​សមត្ថកិច្ច​យើង​បាន​បន្តទៅ​ឃាត់ខ្លួន​ឈ្មោះ​ភោគ សំអាត​បាន​ហើយ​បាន​ដកហូត​ក្រាម ពណ៌​ស ថា្ល​ចំនួន​០៣​កញ្ចក់​ថង់​ធំ​ល្មម​ដាក់​ក្នុង​ស្រោមសំបុត្រ​ដោយ​ឲ្យ​ជនសង្ស័យ​ឈ្មោះ ភោគ សំអាត​ផ្តិតមេដៃ​ទទួលស្គាល់​រួច​នាំខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សា​សួរ​បន្ត​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​៕

 

ចំនួនអ្នកទស្សនា

    20613967

  • ថ្ងៃនេះ701
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56361
  • ខែនេះ171511
  • ឆ្នាំនេះ171511
  • សរុប20613967