ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន ដឹកនាំ​កិច្ចប្រជុំ​ផ្លាស់ប្តូរ​បទពិសោធន៍ ការរៀបចំ​កងកម្លាំង​អន្តរាគមន៍

19-July-2018 | ដោយ ពល បញ្ញា

​ត្បូងឃ្មុំ ៖ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ មួន សារ៉ន ទីប្រឹក្សា​ផ្ទាល់ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ​ហ៊ុន សែន និង ជា អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​ជា​អធិបតី​ក្នុ ង​កិច្ចប្រជុំ​ផ្លាស់ប្ដូរ​បទពិសោធន៍ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ត្បូងឃ្មុំ​, ក្រចេះ​,​ស្ទឹងត្រែង​, មណ្ឌល​គី​រី និង រតនគីរី នា​ព្រឹក ព្រហស្បតិ៍ ៧​កើត ខែ​ទុតិយាសាធ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​អាន​របាយការណ៍​ស្ដីពី​ទំ​សមិទ្ធិផល​នានា​ដែល​សម្រេចបាន និង​ការបែងចែក​កម្លាំង ត្រៀម​ទប់ស្កាត់​សភាពការណ៍​កើតឡើង​ជាយថាហេតុ​ណាមួយ​នោះ ។​

​បន្ទាប់ពី​កិច្ចប្រជុំ​នោះ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ មួន សារ៉ន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ប្រតិភូ​អម ព្រមទាំង​សហការី បាន​អញ្ជើញ​ទស្សនាការ​បង្ហាញ​ពី សំភា​រ:និង អាគារការិយាល័យ ដែល​ស្នងការដ្ឋាន សម្រេចបាន នាពេល​កន្លងមក​នេះហើយ​បាន​កោតសរសើរ ចំពោះ​អស់លោក​-​លោកស្រី​ទាំងអស់ ដែលជា​មន្ដ្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ចំនួន ០៥  ដែល​បាន​ខិតខំ​កសាង វិជ្ជា ​ជំនាញ បទពិសោធន៍ ព្រមទាំង​សំភា​រ: និង ម​ផ្យោ​បាយ​យ៉ាង​ល្អប្រសើរ ជាពិសេស​ស្នងការដ្ឋាន ខេត្ត​ត្បូងឃ្មុំ​ដែលជា​ម្ចាស់ផ្ទះ  ។

​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ក៏បាន​ផ្ដាំផ្ញើរ​ដល់​អស់លោក​-​លោកស្រី ដែលជា​មន្ដ្រីនគរបាល ត្រូវគោរព​វិន័យ​និង អនុវត្ត​ន៏​ដោយស្មោះ​ត្រង បន្ត​ពង្រឹង សមត្ថភាព បន្ថែមទៀត ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ ។

ចំនួនអ្នកទស្សនា

    20613807

  • ថ្ងៃនេះ541
  • ម្សិលមិញ9421
  • សប្តាហ៍នេះ56201
  • ខែនេះ171351
  • ឆ្នាំនេះ171351
  • សរុប20613807