អភិបាលរង​ខេត្ត​បាន​នាំយក​ទានវស្សា​និង​បរិក្ខា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ​

25-July-2018 | ដោយ ពលមនសិការ

​បន្ទាយមានជ័យ​៖ អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​នាំយក​ទានវស្សា​និង​បរិក្ខា​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​តេ​ជោ​សែន​ជ័យ ឃុំ​/​ស្រុក​ស្វាយចេក​។​

​ក្នុងឱកាស​នាំយក​ទានវស្សា​ប្រ​កេ​ន​ព្រះសង្ឃ​មាន​លោក លី សារី អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​និង​លោកជំទាវ លោក ឈុន សុទ្ធា​សុ​វណ្ណា​រី និង​លោក ប៉ាន់ ឡា​ត់ មន្ត្រី​គយ​និង​រដ្ឋ​ករ​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ​។​

​លោក លី សារី មានប្រសាសន៍ថា​តំបន់​អភិវឌ្ឍន៍​តេ​ជោ​ភ្នំ​ឆ័ត​គឺ​តំបន់​យោធិន​ពិការ​រយៈពេល​កន្លងមក​តំបន់​នេះ​បាន​ចូលរួម​ជួយ​ពី​កាកបាទក្រហមកម្ពុជា​ដូច​នាំយក​អំណោយ​ជូន​យោធិន​ពិការ​និង​អណ្តូងស្នប់​និង​ទឹកស្អាត​និង​បានការ​យកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន កសាង​តំបន់​អភិវឌ្ឍ​តេ​ជោ​ភ្នំ​ឆ័ត​។​

​លោក​បាន​បញ្ជាក់ថា​ដោយឡែក​ថ្ងៃនេះ​បាន​យក​ទាន​ព្រះវស្សា​និង​បរិក្ខា​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​នៅ​វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ​មាន ទាន​១​គូរ មី​២​កេស ទឹកក្រូច​១​កេស ទឹកដោះគោឆៅ​១​កេស តែ​អូរ​ឈិ​ក​១​កេស អង្ករ​២​កា​រ៉ុង ទឹក​៣​យួរ និង​ថវិការ​ចំនួន​៤៩​ម៉ឺន​រៀល​។​

​លោក លី សារី និង​ក្រុមការងារ​បាន​ចូលរួម​រំលែក​ទុក​បុណ្យសព​លោកយាយ គរ អាយុ​៤៥​ឆ្នាំ​ស្លាប់​ដោយ​ជំងឺលើសឈាម​មាន​ថវិកា​២៥​ម៉ឺន​រៀល អង្ករ​១​កា​រ៉ុង មី​១​កេស ទឹកត្រី​ទឹកស៊ីអ៊ីវ​៦​ដប ប្រេងឆា​១​ដប​៕​

ចំនួនអ្នកទស្សនា

    21090247

  • ថ្ងៃនេះ3351
  • ម្សិលមិញ6551
  • សប្តាហ៍នេះ23641
  • ខែនេះ45611
  • ឆ្នាំនេះ647791
  • សរុប21090247